Two-Factor ដាក់​លេខ​ទូរសព្ទលើ Facebook ត្រូវគេរកឃើញថា "បំពាន"

  • 2019-03-06 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ចេញ​ទិន្នន័យ​ដ៏​រសើប​មួយ ទាក់​ទង​ជាមួយ​ក្រុមហ៊ុន​បណ្តាញសង្គម Facebook ថា​បាន​ប្រើ​មុខងារ​ two-factor ដើម្បី​បាន​លេខ​ទូរសព្ទ​ដែល​ផ្តល់​ដោយ​អ្នកប្រើប្រាស់​សម្រាប់​ការ​ផ្ទៀងផ្ទាត់​ពីរ​លក្ខខណ្ឌ Two-Factor Authentication (2FA) ក្នុង​ការ​កំណត់​គោលដៅ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន។

មុខងារ Two-factor

យោង​តាម​ប្រភព​ព័ត៌មាន​ពី Gizmodo បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ Facebook នៅ​តែ​បន្ត​ប្រើប្រាស់​លេខ​ទូរសព្ទ ដែល​ក្រុមហ៊ុន​ទទួល​បាន​ពី​ជន​ទី៣ (លេខ​ទូរសព្ទ​ដែល​ក្រុមហ៊ុន​ទទួល​បាន​តាម​រយៈ​មិត្តភក្តិ​របស់​អ្នក) ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម។

ជាទូទៅ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​របស់​ខ្លួន​សម្រាប់​គោល​បំណង ដើម្បី​ពង្រឹង​សុវត្ថិភាព​អ្នក​ប្រើប្រាស់ ប៉ុន្តែ​តាមរយៈក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យុាល័យ Northeastern University និង Princeton University បានបង្ហាញទិន្នន័យ​ច្បាស់ៗពីក្រុមហ៊ុន Facebook ថាធ្វើ​ដូចនេះ ដើម្បី​រក​លុយ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​បាន​កាន់​តែ​ច្រើន​ពី​អ្នក​ប្រើប្រាស់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

ទោះ​បី​ក្រុមហ៊ុន Facebook បាន​បញ្ឈប់​ការ​ប្រើប្រាស់​លេខ​ទូរសព្ទ​ក្នុង​ការ​ផ្ទៀងផ្ទាត់ 2FA ដោយ​ប្រើប្រាស់ App ទីបី (Third-party authenticator App) ជំនួស​ក៏​ដោយ៕

រូបភាព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ប្រភព៖ ZDNet | facebook   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម