ភ្ញៀវ​ទេសចរ​សម្រុក​ទៅ​ទស្សនា​ផ្កា​លឿង​ក្នុង​ប្រទេស​ថៃ

  • 2019-03-09 01:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កា​ត្រុំប៉ែត​ពណ៌លឿង​​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ​សម្រុក​ទៅ​ទស្សនា​​នៅ​ខេត្ត​ណាន​ភាគ​ខាង​កើត​ឈៀងម៉ៃ​ប្រទេស​ថៃ​ជាប់​បឹង​​ព្រំដែន​ឡាវ។

ឧទ្យាន​មួយ​នេះ​​ជា​ទ្រព្យ​សម្បត្តិ​ឯកជន ​នៅ​តាម​បណ្តោយ​ផ្លូវ​ប្រវែង ១៥០ ម៉ែត្រ។ សម្រាប់​ការ​ចូល​ទស្សនា​ផ្កា​ដ៏​ស្រស់​ស្អាត​នេះ​ម្នាក់ៗ​ត្រូវ​បង់​លុយ ២០​បាត (ប្រហែល ២ ៥០០ រៀល) ហើយ​ផ្កា​ត្រុំប៉ែត​នេះ​​ពេញ​រីក​ត្រឹម​ពាក់​កណ្តល​ខែ​មិនា​ប៉ុណ្ណោះ។

ជា​ទូទៅ​ផ្កា​ប្រភេទ​នេះ​រីក​ខ្លាំង​នៅ​រដូវ​ផ្កា​រីក​ចន្លោះ​ពី​ចុង​ខែ​ធ្នូ រហូត​ដល់​ចុង​ខែ​មិនា។សម្រស់​មិន​ចាញ់​សាគូរ៉ា​នៅ​ជប៉ុន ផ្កា​ត្រុំប៉ែតស័ក្ដិសម​បំផុត​សម្រាប់​ការ​ដាំដុះ​នៅ​ប្រទេស​​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍ ពី​ព្រោះ វា​ជា​ប្រភេទ​រុក្ខជាតិ​ទាមទារ​អាកាស​ធាតុ​ក្តៅ និង មិន​ដុះ​នៅ​តំបន់​អាកាសធាតុ​ត្រជាក់​ធ្លាក់​ទឹក​កក​ឡើយ។

ផ្កា​ត្រុំប៉ែត ឬ Tabebuia Chrysantha ជា​ផ្កា​មាន​ប្រភព​ពី​តំបន់​អាមេរិក​កណ្តាល និង អាមេរិក​ឡាទីន។ វា​មាន​កម្ពស់​​មាន​ចន្លោះ​ពី​ ៥ ទៅ ៨ ម៉ែត្រ។ ផ្កា​នេះ​មាន​ពណ៌​​ច្រើន​ប្រភេទ ក្រៅ​ពី​លឿង​ ឬ ពណ៌​មាស វា​នៅ​មាន​ពណ៌​ផ្កាឈូក និង ពណ៌​ស្វាយ​ជា​ដើម។ អំបូរ​ផ្កា​ត្រុំប៉ែត​នេះ​មាន​ជាង ១០០ ប្រភេទ ហើយ​ខ្លះ​មាន​កម្ពស់​​រហូត​ដល់​៥០​ម៉ែត្រ៕

ផ្កា Tabebuia Chrysantha

​​

ប្រភព៖ Asiaone   ប្រែ​សម្រួល៖ សុខ លាងហ៊ត