Apple ត្រៀម​បើក​កម្មវិធី​ធំ​ថ្ងៃ​ទី ២៥ ​មិនា រំពឹង​មាន​ផលិតផល ៣ ចេញ​ផ្សាយ​ព្រមគ្នា

  • 2019-03-13 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​ប្រកាស​ពី​ការ​ត្រៀម​បើក​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​របស់​ខ្លួន ក្រោម​ចំណងជើង "It's Show Time" នា​ថ្ងៃ​ទី ២៥ មិនា នៅ​សាល Steve Jobs Theater ទីក្រុង Cupertino សហរដ្ឋអាមេរិក។

ក្នុង​នោះ​ការ​រំពឹង​ធំៗ ៣ ដែល​អាច​នឹង​ចេញ​ផ្សាយ​រួម​មាន​កាស​ឥត​ខ្សែ AirPods 2, ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ AirPower និង​ iPad ជំនាន់​ថ្មី។ សម្រាប់​ AirPods ​ត្រូវ​បាន​ព្យាករណ៍​ថា​អាច​នឹង​រចនា​នូវ​ប្រភេទ​លោហធាតុ​ថ្មី​មិន​ងាយ​ធ្លាក់​ពី​ត្រចៀក ជាមួយ​មុខងារ​ការពារ​ជម្រាប​ទឹក​ស្តង់ដារ IP បន្សំ​នឹង​មុខងារ​ឆ្លាតវៃ Always-on Siri។

iPad ឯណោះ​វិញ អាច​នឹង​ចេញ​ផ្សាយ​ជំនាន់​អេក្រង់ ១០,២ អ៊ីញ ដោយ​អាច​ជា iPad Pro ជំនាន់​ក្រោយ​ណា​មួយ​ឬ​ត្រកូល iPad Mini 5។ ចំណែក​ឯ​ឧបករណ៍​សាក​ថ្ម​ឥត​ខ្សែ AirPower ដែល​ធ្លាប់​លេច​មុខ​ម្តង​កាល​ពី​ថ្ងៃ​ទី ១២ ​កញ្ញា ឆ្នាំ ២០១៧ ក៏​ទំនង​ជា​ប្រកាស​ផ្លូវការ​នា​ចុង​ខែ​មិនា​នេះ​ផ្ទាល់​តែ​ម្តង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena | iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម