ទីបំផុត Canon បង្ហាញមុខកាមេរ៉ាសេរីថ្មីបំផុតហើយ EOS R/ EOS RP ឡើងទំនើបទើបមកដល់ភ្នំពេញក្តៅៗ

  • 2019-03-26 02:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Canon I-Qlick បានរៀបចំពិធីសម្ពោធផលិតផលថ្មីកាមេរ៉ាស៊េរី EOS R/EOS RP របស់ខ្លួន កាលពី​ថ្ងៃ​សៅរ៍ ទី២៣ ខែមីនា​កន្លងទៅ នៅភោជនីយដ្ឋាន SENZE Bistro Bar លើផ្លូវលេខ ៥១ កែងជាមួយផ្លូវ ២២៨ រាជធានីភ្នំពេញ ចាប់ពី​ម៉ោង ៥:៣០នាទី​ល្ងាច ដល់ ៨:៣០នាទី​យ​ប់។

នៅ​ក្នុង​ពិធី​បើកសម្ពោធនូវកាមេរ៉ាប្រភេទថ្មី ស៊េរី EOS R/ EOS RP នេះដែរ I-Qlick បានអញ្ជើញ​ភ្ញៀវកិត្ដិយស​ ដែលភាគច្រើនសុទ្ធសឹងជាអ្នកជំនាញក្នុង​វិស័យថតរូប និងជាអ្នកថត​រូប​អាជីព​នៅក្នុងប្រទេសកម្ពុជា​ផងដែរ។

ការសម្ពោធនេះ ក៏មានការព៌ណនាអំពីលក្ខណៈពិសេសផ្សេងៗរបស់កាមេរ៉ា ដោយលោក ហ៊ីម ដាវុធ ថែមទាំងមានការចូលរួមពីអ្នកថតរូបអាជីព គឺលោក Jerry Thai និងលោក Miller ដែលបានមកធ្វើការចែករំលែកនូវបទពិសោធន៍ក្នុងការប្រើប្រាស់កាំមេរ៉ាស៊េរីថ្មីប្រភេទ EOS R/ EOS PR។

នៅ​ក្នុង​ពិធី​នេះ​ដែរ អ្នកប្រើប្រាស់អាចស្វែងរកនូវលក្ខណៈពិសេសជាច្រើនដូចជា ប្រភេទកាមេរ៉ា full frame mirrorless ជាដើម។ កាមេរ៉ា Canon ស៊េរី EOS R/EOS RP គឺភ្ជាប់មកជាមួយនឹង full frame CMOS sensors ដែលអាចផ្ដល់ឲ្យ​លោកអ្នកនូវគុណភាពនៃរូបភាពកាន់តែច្បាស់ ក្រៅពីនេះ full frame sensors អាចបំបាត់នូវ crop factor ដែលកើតឡើងមកពី sensors មានកម្រិតតូច ហើយលោកអ្នកអាចប្រើប្រាស់ wide angel lenses ដែលធ្វើ​ឲ្យ​រូបភាពកាន់តែអស្ចារ្យ។

កាមេរ៉ាស៊េរីថ្មី ប្រភេទ EOS R/EOS RP មានគ្រឿងបន្ថែមដែលអាចសម្រួលជាមួយការប្រើប្រាស់ប្រភេទ Canon EF និង ស៊េរី EF-S lenses ដែលអាចប្រើប្រាស់ជាមួយនឹង lenses ផ្សេងៗផងដែរ។

Canon បាននាំមកនូវអ្វីដែលពិសេស នោះគឺវត្តមានរបស់ Natacha Van ដែលជាច្នៃម៉ូតសម្លៀកបំពាក់​អន្ដរជាតិ ហើយអ្នកចូលរួមទាំងអស់អាចសាកល្បងជាមួយនឹង​កាមេរ៉ា ប្រភេទថ្មី ស៊េរី EOS R/EOS RP ដោយផ្តិតនូវរូបភាពដែលបានតាំងបង្ហាញ ដោយការឆ្នៃម៉ូតដ៏អស្ចារ្យរបស់ Natacha Van។

រីឯ SENZE Bistro Bar គឺបង្កើតឡើងសម្រាប់បម្រើអតិថិជនទាំងអស់ នូវឧបករណ៍ទាន់សម័យ និងសម្រួលដល់​ការងារផ្ទាល់ខ្លួន ហើយក៏អាចរីករាយជាមួយនឹងការបរិភោគនូវកាហ្វេ SENZE house blend Peacock និងអាហារឆ្ងាញ់ៗជាច្រើនទៀត។ វាគឺជាកន្លែងដែលពោពេញទៅដោយបច្ចេកវិទ្យា និងជួយសម្រួលដល់ការងាររបស់លោកអ្នកផងដែរ ។ SENZE Bistro Bar ក៏ជាកន្លែង សម្រាប់ណាត់ជួប និងជាកន្លែងសម្រាប់ការប្រជុំខ្នាតតូច ដែលមានផ្ដល់ជូននូវឧបករណ៍បញ្ចាំង slide និង​ម៉ាស៊ីនព្រីន។ ទន្ទឹមនិងនេះផងដែរ អតិថិជនក៏អាចសាកល្បងនូវរសជាតិអាហារឆ្ងាញ់ៗ បែបអន្ដរជាតិ បែបអឺរ៉ុប និងបែបអាស៊ី។

SENZE Bistro Bar គឺថែមទាំងមាន ម្ហូបបែបអាស៊ី ដែលមានផ្ដល់ជូនដូចជា Fried Hokkien Noodlles Fried Carrot cake និង Laksa ហើយនិងម្ហូបបែបអាស៊ីឆ្ងាញ់ៗជាច្រើន និងម្ហូបបែបអឺរ៉ុប ដែលមានដូចជា Char Grilled Chicken cutlet ជាមួយនឹង Green Pepper និងមាន Spaghetti Carbonara ផងដែរ។

ជាមួយនឹងកាហ្វេក្នុងស្រុក អតិថិជនក៏អាចរីករាយជាមួយនឹងកាហ្វេពិសេស Peacock brand ដែលមានលក់នៅក្នុង SENZE Bistro Bar និង Ice blended Pineapple Tart Freeze និង Oreo Black forest ដែលយើងទាំងអស់គ្នាគួរតែសាកល្បង៕

អត្ថបទ៖ សុខ សុវត្ថិ