Samsung ចេញទូរសព្ទធូរថ្លៃថ្មី មាន​ចំណុច​ខ្លាំង​មួយ​ដែល S10 សុំខ្មាស

  • 2019-03-26 04:23:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung បាន​បន្ត​ចេញ​ផ្សាយ​នូវ​ត្រកូល A មួយ​ម៉ូឌែល​ទៀត គឺ Galaxy A70 ដែល​មាន​ការ​វិវត្ត​អេក្រង់​កាន់​តែ​ធំ​ដល់ ៦,៧ អ៊ីញ ប្រភេទ Super AMOLED និង​មាត្រដ្ឋាន ២០:៩។ រចនាបថ​អេក្រង់ Infinity-U បន្សល់​ស្នាម​ឆក​កាមេរ៉ា​មុខ​ទំហំ 32MP។

ផ្នែក​ខាង​ក្រោយ​បំពាក់​កាមេរ៉ា​ ៣ គ្រាប់​ដោយ​មួយ​ទំហំ 32MP មាន Aperture f/1.7 ខណៈ​គ្រាប់​ទី​ពីរ​ទំហំ 8MP ប្រភេទ Ultra-Wide Angle (១២៣ ដឺក្រេ) និង​គ្រាប់​ទី​បី​ប្រភេទ Depth Sensor ទំហំ 5MP ។ មាន​មុខងារ​ប្រព័ន្ធ​សុវត្ថិភាព​ពីរ រួម​មាន​ជម្រើស​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ ឬ​ស្កេន​មុខ​ដោះ​សោ។

A70 មាន​ថាមពល​ថ្ម​ធំ​ដល់ ៤ ៥០០mAh គាំទ្រ​មុខងារ​ សាក​ថ្ម​រហ័ស​កម្លាំង ២៥ វ៉ាត់ ដែល​ធំ​ជាង​ត្រកូល Galaxy ដទៃៗ​ទៀត ពោល​ដូច​ជា Galaxy S10 5G ត្រឹម ១៨ វ៉ាត់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ធុន​នេះ​ពុំ​គាំទ្រ​ប្រព័ន្ធ​សាក​ថ្ម​ឥត​ខ្សែ Wireless Charging ​ឡើយ។

ស្ថិត​ក្នុង​ជម្រើស RAM 6GB ឬ 8GB អម​អង្គ​ផ្ទុក​ក្នុង​ម៉ាស៊ីន​ទំហំ 12GB អាច​បន្ថែម microSD Card ដល់​ទំហំ 512GB នៅ​អម​នឹង​ប្រអប់​ស៊ីម​កាត​ចំនួន​ពីរ។ ស្តាប់​ទៅ​អេក្រង់ ៦,៧ អ៊ីញ​អាច​ជា​ធំ​ពេក ប៉ុន្តែ​ Samsung បាន​រចនា​តួ​ខ្លួន​ជា​រាង​ទ្រវែង​ដែល​មាន​បណ្តោយ ៧៦,៧ ម.ម ពោល​គឺ​កាន់​ពេញ​ដៃ​សម​ល្មម ឬ​អាច​ប្រើប្រាស់​មុខងារ​ដៃ​ម្ខាង One Handed Navigation ក៏​បាន។

ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស ៤ ពណ៌​មាន Coral, Blue, Black និង White ប៉ុន្តែ​ចំពោះ​តម្លៃ​និង​ការ​ចេញ​លក់​លម្អិត ខាង​ក្រុមហ៊ុន​សុំ​លាក់​សិន ដោយ​អាច​នឹង​បញ្ជាក់​​បន្ថែម​នា​ថ្ងៃ​ទី ១០ មេសា​ខាង​មុខ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា