ខ្លាំងបាត់! ហង្ស ម៉ារិនី លក់សៀវភៅរឿង "អាគមបរព្រៃ" ដាច់អស់ស្តុក ២០០ក្បាលត្រឹមតែ ១យប់

  • 2019-04-02 06:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រលោមលោក​ថ្មី​រឿង "អាគម​បរ​ព្រៃ" ជា​សៀវភៅ​ថ្មី​ហើយ​ថែម​ទំាង​ត្រូវ​បាន​ទទួលលក់ផ្តាច់​មុខ​ដោយ​តារា​ស្រី​​ ហង្ស ម៉ារិនី ដែលទើបតែចេញមកក្តៅៗពីរោងពុម្ពកាលពីម្សិលមិញ ហើយមិនទាន់បាន ១យប់ផង សៀវភៅទាំងនោះក៏ត្រូវលក់ដាច់អស់ស្តុកចំនួន ២០០ក្បាលតែម្តងគ្មានសល់ឡើយ បេលម៉ារិនីបើកឆាក Live លក់ដំបូងកាលពីយប់មិញនេះ។

ដូចដែល អ្នក​ស្រី ម៉ីសន សុធារី​បាន​​ឱ្យ​ដឹងកន្លងរួចមកហើយ​ សៀវភៅ​ "អាគម​បរ​ព្រៃ" ជា​ស្នាដៃនិពន្ធក្នុងឆ្នាំ២០១៨ ជាខ្សែ​រឿង​បែប​មន្ត​អាគម​ និង​ជំនឿ​ខ្មែរ។ រឿង​នេះ​និយាយ​​ពី​ត្រណម​ជា​ច្រើន​នៅ​តំបន់​នានា​ ពេល​រំកិល​ឬ​កាប់​ឈើ​សង់​ផ្ទះ។ អ្នក​ស្រុក​មាន​ជំនឿ​ថា​ ឈើ​នីមួយៗ​មាន​អ្នក​ថែរក្សា​ ជា​ពិសេស​បណ្តា​ដើម​ណា​ដែល​មាន​មែក​ញែក​ជា​ពីរ​ដូច​ចម្ពាម​កៅស៊ូ គឺ​ត្រូវ​ការ​រំកិល​ចេញ​ពី​របង​ផ្ទះ​ ហើយ​មាន​ពិធី​ស្មុគស្មាញ​ទើប​បាន​សុខ។

បន្ថែមលើសពីនេះ តាម​គម្រោង​ រឿង​អាគម​បរ​ព្រៃ​នឹង​ចេញ​ជា​សៀវភៅ​ពិត​​នៅ​ថ្ងៃ​ទី​០២​ ខែ​មេសា​នេះ ក្នុង​ទម្រង់​ក្រប​រឹង (HardCover) និង​ទំហំ ១២,២​ ស.ម x ​១៧ ស.ម កម្រាស់​២០០​ទំព័រ លក់​ចេញ​ក្នុង​តម្លៃ ២៥ ០០០ ​រៀល។ តម្លៃ​នេះ តារា​ស្រី​ ហង្ស មារិនី ទទួល​បាន​ ៥ ០០០ រៀល​ក្នុង​មួយ​ក្បាល។ នាង​បាន​ប្រកាស​ថា នឹង​យក​ចំណូល​ពី​ការ​លក់​សៀវភៅ​នេះ​ទៅ​​ធ្វើ​សកម្មភាព​សប្បុរសធម៌ និង​ជ្រោម​ជ្រែង​ក្រុម​អ្នក​លក់។ អ្វីដែលពិសេស សម្រាប់ការលក់សៀវភៅគឺគោលបំណងចូលរួមចំណែកលើកកម្ពស់ការអាន និងជួយអភិរក្សស្នាដៃនិពន្ធរបស់អ្នកនិពន្ធខ្មែរយើងផងដែរ។

តារាស្រីរូបនេះក៏សូមអធ្យាស្រ័យចំពោះការបោះពុម្ពមិនទាន់សម្រាប់ការកុម្ម៉ង់ទុក សម្រាប់ព័ត៌មានលំអិតទាក់ទងការបញ្ជារទិញសៀវភៅរឿង គឺអាចចូលក្នុងផ៊េកហង្ស ម៉ារិនីផ្ទាល់ ឬក្នុង RYNA ​និងអាចអញ្ជើញទៅទិញផ្ទាល់នៅតូបសៀវភៅ ឌីជេ ណាណាជាន់ទី៤ ផ្សារទំនើប សូរិយាម៉លផងដែរ៕

អត្ថបទ៖ សិរីរត្នន៍