Suarez បង្កើតកំណត់ត្រាថ្មីមួយ បន្ទាប់ស៊ុតតាមស្មើ Villarreal ចុងម៉ោង
- 2019-04-03 10:52:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez បង្កើតកំណត់ត្រាថ្មីមួយ បន្ទាប់ស៊ុតតាមស្មើ Villarreal ចុងម៉ោង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Luis Suarez បានក្លាយជាកីឡាករអ៊ុយរុយហ្គាយដែលរកគ្រាប់បាល់ច្រើនជាងគេក្នុងលីគកំពូលអេស្ប៉ាញ ដោយរកបាន ១២៩គ្រាប់ បន្ទាប់ពីស៊ុតបញ្ចូលទីតាមស្មើក្លឹប Villarreal នៅនាទីទី ៩០+៤ កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។
ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ បានបំបែកកំណត់ត្រាចាស់របស់ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ លោក Diego Forlan ដែលរកគ្រាប់បាល់បាន ១២៨គ្រាប់ ឲ្យក្លឹប Villarreal និង Atletico Madrid ក្នុងក្របខ័ណ្ឌ La Liga កំឡុងរយៈពេលជាង ៧ឆ្នាំក្នុងការប្រកបអាជីពរបស់គាត់នៅប្រទេសអេស្ប៉ាញ។
នេះមិនមែនជាលើកទី ១ របស់ Suarez ទេ ដោយកាលពីរូបគេលេងនៅប្រទេសអង់គ្លេស ជាមួយនឹងក្លឹប Liverpool ខ្សែប្រយុទ្ធរូបនេះ ក៏ជាកីឡាករអ៊ុយរុយហ្គាយដែលរកគ្រាប់បាល់ច្រើនជាងគេក្នុង Premier League ដែរ ដោយរកបាន ៦៩គ្រាប់។
តាំងពីមកលេងក្នុងប្រទេសអេស្ប៉ាញមក Luis Suarez បានរកគ្រាប់បាល់ចំនួន ១៧៤គ្រាប់ ក្នុង ២៣៩ប្រកួត គ្រប់កម្មវិធីទាំងអស់របស់ក្លឹប Barcelona៕