អ្នកចូលចិត្ត​ថតរូប​បែប Portrait​ ​នៅកន្លែង​ងងឹត​ ចង់ឲ្យរូបកាន់តែស្អាត F11 Pro ជួយបាន

  • 2019-04-04 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តើន​ណាខ្លះ​ចូលចិត្ត​ថតរូប​បែប​ ​Portrait​ ​?​ ​(​វា​ជា​រូបភាព​ដែល​ថត​ចេញ​មក​ច្បាស់​ផ្នែក​ខាងមុខ​ ​និង​ព្រិល​ផ្នែក​ខាងក្រោយ​)​ ​បែប​ទាន់សម័យ​ទំនើប​ ​បើ​ទោះបីជា​លោកអ្នក​ស្ថិតនៅ​ទីតាំង​ដែល​មាន​ពន្លឺ​តិចតួច​ក្តី​ ​ក៏​រូបភាព​ទាំងនោះ​នៅតែ​មាន​ភាព​ទាក់ទាញ​ភ្នែក​ ​និង​ចំណាប់​អារម្មណ៍​អ្នក​ដែល​បាន​មើលឃើញ​រូប​នោះ​ដែរ​។

​កាលពីមុន​មនុស្ស​គ្រប់គ្នា​ ​ជាពិសេស​អ្នក​ដែល​ចូលចិត្ត​ថតរូប​ ​Portrait​ ​តែង​ជួប​ការ​លំបាក​ជាមួយនឹង​ការ​ថតរូប​នៅពេល​យប់​ ​និង​ ​នៅ​ទីតាំង​ដែល​មាន​ពន្លឺ​តិចតួច​ ​តើ​ហេ​​តុ​អ្វីទៅ​?

​ព្រោះ​នៅពេល​ដែល​ពួកគេ​ថតរូប​ភាព​ទាំងនោះ​ចេញ​មក​ម្តង​ៗ​ ​ពួកគេ​ត្រូវ​ធ្វើការ​កែ​រូបថត​ទាំងនោះ​ ​(​Photo​ ​Edition​)​ ​នៅ​លើ​កម្មវិធី​នានា​ ​ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ​ ​ដើម្បី​ទទួល​បាន​រូបថត​មួយ​ដែល​មើលទៅ​បែប​ ​Professional​ ​និង​ ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ដែល​បានឃើញ​រូបថត​របស់​ពួកគេ​ ​ប៉ុន្តែ​នៅពេល​នេះ​សូម​លោកអ្នក​ឈប់​បារម្ភ​ ​និង​ ​ឈប់​ចំណាយពេល​ ​Edit​ ​រូបភាព​ទាំងនោះ​ទៀត​ទៅ។​ដំណោះស្រាយងាយៗគឺ ​ដោយសារតែ​ទូរសព្ទ​ ​OPPO​ ​F11​ ​Pro​។​

​យោង​តាម​អ្នកជំនាញ​របស់​ ​ក្រុមហ៊ុន​ ​OPPO​ ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា​ ​F11​ ​Pro​ ​មាន​ចំនុច​ពិសេស​ជាច្រើន​ដែល​បាន​បំពេញ​ទៅតាម​ក្តី​ប្រាថ្នា​របស់​មនុស្ស​គ្រប់គ្នា​ដែល​ជា​អតិថិជន​របស់​ខ្លួន​ ​ជាពិសេស​ ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ​ ​48​ ​MP​ ​ដោយសារតែ​វា​ត្រូវ​បាន​គេ​រចនា​ឡើង​យ៉ាង​យកចិត្ត​ទុកដាក់​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប​បែប​ ​Portrait​ ​តែម្តង​ ​ដែល​អាច​ធ្វើឲ្យ​អ្នក​ក្លាយជា​អ្នកជំនាញ​ថតរូប​បែបPortrait​ ​រយៈពេល​ ​24​ ​ម៉ោង​ប្រកបដោយ​គុណភាព​ ​និង​ ​ការ​ច្នៃប្រឌិត​ខ្ពស់​។​

​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​របស់​ ​OPPO​ ​F11​ ​Pro​ ​ជា​ប្រភេទ​កាមេរ៉ា​ដែល​អាច​និយាយ​បាន​ថា​កប់​ស៊េរី​ចុងក្រោយ​តែម្តង​ ​សម្រាប់​ដើមឆ្នាំ២០១៩នេះ​ ​ពី​ក្រុមហ៊ុន​ ​OPPO​ ​ដូច្នេះ​សូម​ទស្សនា​រូបភាព​មួយចំនួន​ដែល​ថត​ដោយ​ទូរស័ព្ទ​ ​OPPO​ ​F11​ ​Pro​ ​ដូចតទៅ​៖​

​ក្រៅពី​ចំណុច​លេចធ្លោ​នៃ​ទំហំ​កា​ម៉េ​រា​ភ្លោះ​ផ្នែក​ខាងក្រោយ​ ​48MP​ ​ហើយ​នោះ​ ​OPPO​ ​F11​ ​Pro​ ​នៅ​មាន​ចំនុច​ទាក់ទាញ​ជាច្រើន​ទៀត​ ​ដូចជា​ ​វា​មាន​កា​ម៉េ​រា​បង្កប់ខ្លួន​ ​នៅ​ចំណុច​កណ្តាល​ ​ដោយ​វា​អាច​ផុស​ចេញ​មក​ភ្លាម​ៗ​ ​គ្រប់ពេល​ដែល​លោកអ្នក​ចុច​កាមេរ៉ា​ ​Selfie​ ​ខ្លួនឯង​ ​និង​ ​ជា​ក្រុម​,​ ​OPPO​ ​F11​ ​Pro​ ​ជំនាន់​ថ្មីនេះ​វា​មាន​ថ្ម​ទំហំ​ ​4000mAh​ ​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ ​VOOC​ ​3.0​ ​ត្រឹមតែ​រយៈពេល៨០នាទី​ប៉ុណ្ណោះ​ ​លោកអ្នក​នឹង​ទទួល​បាន​ថ្ម​ពេញ​ទូរសព្ទ។​

​វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​​,​ ​មាន​ពណ៌​ខាងក្រោយ​បែប​ ​Gradient​ ​ដ៏​គួរឲ្យ​ទាក់ទាញ​ចំនួន​ពីរ​ ​គឺ​ ​Thunder​ ​Black​ ​និង​ ​Arura​ ​green​ ​បច្ចុប្បន្ន​វា​កំពុង​បាន​ក្លាយជា​របស់​សំណព្វចិត្ត​មួយ​ ​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន​ ​ដោយ​ពួកគេ​បាន​មើលឃើញ​ពី​គុណភាព​កប់​ស៊េរី​តែម្តង​ ​ដែល​ភ្ជាប់​ជាមួយនឹង​តម្លៃ​អាច​ទទួលយក​បាន​ ​ត្រឹមតែ​ ​339​$​ ​ប៉ុ​ណ្ណឺ​ង​៕​ ​ ​ ​ ​

អត្ថបទ៖ រក្សា