Smalling បកស្រាយ​ពី​ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​ Messi បែក​ឈាម​ខ្ទង់​ច្រមុះ

  • 2019-04-12 10:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​ Manchester United កីឡាករ​ Chris Smalling បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន BBC កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្លួន​ និង​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messiមិន​មាន​គំនុំ​អ្វី​ទេ ហើយ​វា​ជា​ឧប្បត្តិហេតុ​ទេ​ដែល​ខ្លួន​ធ្វើ​ឲ្យ​ Messi មាន​របួស​បែក​ឈាម​ខ្ទង់​ច្រមុះ​កាល​ពី​ប្រកួត​ក្នុង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ UEFA Champions League កាល​ពី​យប់​ថ្ងៃ​ពុធ​ កន្លង​ទៅ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " ពួក​យើង​​បាន​និយាយ​គ្នា​បន្តិចបន្តួច​បន្ទាប់​ចប់​ការ​ប្រកួត​ ហើយ​ចាប់​ដៃ​គ្នា​។ Messi ក៏​ដឹង​ថា​វា​គ្រាន់​តែ​ជា​ឧប្បត្តិហេតុ​ទេ​ ហើយ​ខ្ញុំក៏​​មិន​គិត​ថា​ នៅ​ពេល​នោះ​ខ្ញុំ​រារាំង​ Messi ដល់​ថ្នាក់​នេះ​ទេ​។ " ។

ខ្សែ​ការពារ​អង់គ្លេស​រូប​នេះ​បាន​បន្ត​ថា​៖ " ពេល​ចប់​ការ​ប្រកួត​ Suarez ក៏​មក​និយាយ​ជាមួយ​គ្នា​ដែរ។ គេ​មក​ចាប់​ដៃ​ខ្ញុំ​ ហើយ​និយាយ​ថា​ 'សំណាង​ល្អ'។ វា​ជា​រឿង​ល្អ​ដែរ​ នៅ​ពេល​ដែល​អ្នក​ប៉ះ​ទង្គិច​ក្នុង​ការ​ប្រកួត​ ប៉ុន្តែ​ចេះ​គោរព​គ្នា​ក្រោយ​ពី​ចប់​ការ​ប្រកួត​ ដោយសារ​តែ​ពួក​យើង​សុទ្ធ​តែ​ខិតខំ​អស់​សមត្ថភាព​រៀងៗ​ខ្លួន " ។

Manchester United បាន​ចាញ់​ក្លឹប​កាតាឡាន់ Barcelona ក្នុង​លទ្ធផល​ ១-០ ដោយ​បាល់​ Own Goal របស់​ខ្សែការពារ​ស្លាប​អង់គ្លេស​កីឡាករ​ Luke Shaw។

ក្លឹប​ Barcelona នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Camp Nou នៅ​ថ្ងៃ​អង្គារ​ សប្ដាហ៍​ក្រោយ​ដើម្បី​ស្វាគមន៍​ក្លឹប​បិសាច​ក្រហម​ Manchester United ក្នុង​ប្រកួត​ជើង​ទី២ នៃ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ UEFA Champions Leageu៕

អាន​បន្ត៖

ជាង​ ១ឆ្នាំ​ហើយ​ដែល Suarez មិន​អាច​រក​គ្រាប់​បាល់​បាន​សោះ​ក្នុង​ UCL

មក​ទល់​ពេល​នេះ មាន​តែ​ Barca និង​៣​ក្រុម​ទៀត​ទេ​ដែល​កក់​កៅអី​ UCL រដូវ​កាល​ក្រោយ

មក​ស្គាល់​មុខ​កីឡាករ​តែ​មួយ​រូប​គត់​ដែល​លេង​ឲ្យ​ ៧​ក្លឹប​ ក្នុង​ UCL

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី