មក​ស្គាល់​ពី​ក្លឹប​ក្រៅ​លីគ​កំពូល​ទាំង​ ៥ ចុង​ក្រោយ​ដែល​ឈ្នះ UCL

  • 2019-04-18 10:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​រង្វាន់​បាល់ទាត់​កំពូល​ទ្វីប​អឺរ៉ុប​ UEFA Champions League បាន​ដំណើរ​ការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ ដោយ​មាន​ក្លឹប​មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​បាន​ឈ្នះ។ យ៉ាង​ណា​មិញ​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​សុទ្ធ​តែ​ក្លឹប​នៃ​លីគ​កំពូល​ទាំង​ ៥ ដែល​បាន​ឈ្នះ​ពាន​នេះ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាល​ពី​ឆ្នាំ​ ២០០៤ ក្លឹប​ Porto ដែល​ជា​ក្លឹប​នៃ​លីគ​កំពូល​ព័រទុយហ្គាល់​បាន​ឈ្នះ​ពាន​នេះ។ ក្លឹប​នេះ​ហើយ ជា​ក្លឹប​ក្រៅ​លីគ​កំពូល​ទាំង​ ៥ ចុង​ក្រោយ​គេ​ ដែល​បាន​លើក​ពាន​ UEFA Champions League។

នៅ​កាល​នោះ Porto ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Jose Mourinho ហើយ​បាន​យក​ឈ្នះ​ក្លឹប​ AS Monaco នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ប្រទេស​អាល្លឺម៉ង់។

ក្លឹប​ព័រទុយហ្គាល់​មួយ​នេះ​ដែរ ក៏​បាន​ឈ្នះ​ពាន UEFA Cup (UEFA Europa League បច្ចុប្បន្ន) កាល​ពី​ឆ្នាំ២០០៣ ដែរ៕

អាន​បន្ត៖

ប៉ះ​ក្លឹប​ធំ​PLទាំង ៦Messi អត់​ទាន់​ស៊ុត​ចូល​តែ​មួយ​ក្លឹប​ទេ​ក្នុង​ UCL

មក​ស្គាល់​ក្លឹប​អង់គ្លេស​ទាំង​អស់​ដែល​ធ្លាប់​ឈ្នះ​ពាន Europa League

មក​ទល់​ពេល​នេះ មាន​តែ​ ៤​ក្រុម​ទេ​ដែល​កក់​កៅអី​ UCL រដូវ​កាល​ក្រោយ

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី