Monreal ​រត់​ចូល​បង្គន់​បន្ទាន់ ​នៅ​ពាក់​កណ្ដាល​តង់ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សើច​គ្រប់​គ្នា​

  • 2019-04-19 01:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Nacho Monreal ​បាន​រត់​ទៅ​ចូល​បង្គន់​នៅ​តង់​ទី​២ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Napoli ​កាល​ពី​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សើច​គ្រប់​គ្នា​។

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​បន្ដ​យក​ឈ្នះ​លើ​ក្រុម Napoli ​១-០ ​ទៀត​នៅ​ជើង​ទី​២​ពាន​រង្វាន់ Europa League ​កាល​ពី​យប់មិញ​នេះ ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ​ឈ្នះ ២-០ ​ទៅ​ហើយ។ មិន​ប្លែក​ទេ​សម្រាប់​លទ្ធផល​នេះ ​ប៉ុន្តែ​អ្នក​គាំទ្រ​នាំ​គ្នា​ចាប់​អារម្មណ៍​ទៅ​លើ​កាយ​វិការ​របស់ Monreal ​ទៅ​វិញ។

ខ្សែ​ការពារ​អេស្ប៉ាញ​ខាង​លើ​បាន​រត់​ទៅ​បង្គន់​នៅ​ពាក់​កណ្ដាល​ការ​ប្រកួត ​ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ថា​រាគ​ឬ​ឈឺ​ពោះ​អ្វី​នោះ​ទេ។ ដោយ​គ្រាន់​តែ​អ្នក​គាំទ្រ​មួយ​ចំនួន​និយាយ​លេង​សើច​ថា ​សង្ឃឹម​ថា Monreal ​បាន​លាង​ដៃ​ស្អាត ​ក្រោយ​ចេញ​ពី​បង្គន់ ​មុន​ពេល​ត្រលប់​មក​ចូល​ទីលាន​វិញ​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម
អត្ថបទថ្មី