ក្រោយ PSG ឈ្នះលីគ Alves ក្លាយជាកីឡាករជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រ
- 2019-04-22 12:02:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយ PSG ឈ្នះលីគ Alves ក្លាយជាកីឡាករជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ខ្សែការពារស្លាបស្ដាំប្រេស៊ីលកីឡាករ Dan Alves បានក្លាយជាកីឡាករជោគជ័យជាងគេ ដោយកីឡាកររូបនេះ បានឈ្នះពានផ្លូវការច្រើនជាងគេ បន្ទាប់ពីក្លឹប Paris Saint-Germain ឈ្នះ Ligue 1 កាលពីថ្ងៃអាទិត្យ។
កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានឈ្នះពានចំនួន ៤២ ក្នុងអាជីពជាកីឡាករបាល់ទាត់រយៈពេល ១៨ឆ្នាំ ។ ខ្សែការពាររូបនេះ បានបំបែកកំណត់ត្រារបស់ខ្សែប្រយុទ្ធអេហ្ស៊ីបកីឡាករ Hossam Hassan ដែលឈ្នះ ៤១ពាន ដោយសារតែក្លឹបអាជីពរបស់លោកបានកាន់កាប់ពានជាច្រើនក្នុងប្រទេស។
ចំណែកឯ អតីតខ្សែបម្រើក្លឹប Barcelona កីឡាករ Andres Iniesta បានឈ្នះពានចំនួន ៣៧ ដែលជាចំនួនស្មើគ្នានឹង អតីតកីឡាករក្លឹប PSG កីឡាករ Maxell។
ខាងក្រោមនេះ ជាពានដែល Alves ឈ្នះតាមក្លឹបនីមួយៗ៖
Bahia (២០០១-២០០២)៖ Campeonato Baiano ម្ដង និង Copa do Nordeste ២ដង។
Sevilla (២០០២-២០០៨)៖ Copa del Rey ម្ដង Supercopa de Espana ម្ដង UEFA Cup ២ដង UEFA Super Cup ម្ដង។
Barcelona (២០០៨-២០១៦)៖ La Liga ៦ដង និង Copa del Rey ៤ដង Supercopa de Espana ៤ដង UEFA Champions League ៣ដង UEFA Super Cup ៣ដង និង FIFA Club World Cup ៣ដង។
Juventus (២០១៦-២០១៧)៖ Serie A ម្ដង និង Copa Italia ម្ដង។
PSG (២០១៧-បច្ចុប្បន្ន)៖ Trophee des Champions ម្ដង Coupe de la lige ម្ដង Coupe de France ម្ដង Ligue 1 ២ដង។
ប្រេស៊ីល (២០០១-២០០២)៖ Copa America ម្ដង Confederations Cup ២ដង និង FIFA Youth Cup ម្ដង៕
អានបន្ត៖
ក្លឹបក្នុងលីគកំពូលៗអឺរ៉ុបតែ ១គត់ ដែលឈ្នះលីគត្រឹម ៣០ប្រកួតក្នុងសតវត្សទី២១
Barca ឈ្នះពានច្រើនមែន តែនៅមិនទាន់ស្គាល់ជាតិពានធំអឺរ៉ុបមួយនេះ