ម្តាយសុវត្ថិឌី ធារិកា ក្តៅស្លឹកត្រចៀកចេញមុខបកស្រាយចំៗដល់អ្នកប្រមាថកូនស្រីរឿងកែកុន

  • 2019-04-25 09:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតបេក្ខភាព Cambodian Idol ដ៏ឆ្នើម កញ្ញា សុវត្ថិឌី ធារិកា ហាក់កំពុងតែសាងកេរ្តិ៍ឈ្មោះកាន់តែឡើងខ្លាំងក្នុងវិស័យសិល្បៈចម្រៀង។ ជាក់ស្តែងក្រោយមានការបង្ហោះរូបភាពប្រែប្រួលសម្រស់ទាក់ទងនឹងការពុតធ្មេញរយៈពេល២ឆ្នាំ ហើយប្រែទម្រង់មុខខ្លាំងស្ទើរតែទាំំងស្រុងរហូតដល់មានការបញ្ចេញមតិលើបណ្ដាញសង្គម ក្រោមរូបភាពតិះដៀលចេញថាពាក្យអាក្រក់ជាច្រើននៅក្នុងអត្ថន័យមិនសូវល្អ ដោយខ្លះសរសេរថា សុទ្ធតែកែសម្ជស្សចាក់Filler ចាក់ចង្កា និង មួយចំនួនទៀត សរសេរប្រើពាក្យពេចន៍មិនសមរម្យធ្វើឲ្យអ្នកម្តាយរបស់តារាស្រីរូបនេះដល់ថ្នាក់យំអាណិតកូនស្រីនិងសុំចិត្តថាកុំនិយាយអីឲ្យលើសពីការពិត។

យ៉ាងណាមិញ ក្រោយមានការរិះគន់ច្រើនពីកូនស្រីបែបនេះ ទើបអ្នកម្តាយរបស់នាង បានចេញមុខសុំទោសនិងសំណូមពរទៅកាន់អ្នកដែលរិះគន់កូនរបស់គាត់ថា៖ "...ឈប់បានឈប់ទៅសាកគិតមើលកូនស្រីរបស់ខ្ញុំមិនបានទៅធ្វើអ្វីប៉ះពាល់ដល់បងប្អូនមួយចំនួនតូចដែលចូលមកCommentអាក្រក់នោះទេ។ សាកគិតបន្តិចមើលបើក្នុងនាមជាម្តាយហើយត្រូវគេមើលងាយកូនបែបនេះតើសប្បាយចិត្តទេ? មិនជេរតបអីទេ តែសូមឈប់ទៅ ខ្ញុំក៏មិនបានប្រដៅឲ្យកូនស្រីរស់ក្នុងការមើលងាយអ្នកដទៃណាមួយដែរ ហើយគ្រាន់តែពត់ធ្មេញសោះខុសឆ្គងដល់ម្លឹង សូមរិះគន់ដោយស្ថាបនាកុំរិះគន់ជាន់ពន្លិច ព្រោះជឿថាអ្នកដែលពោលពាក្យមិនពិរោះ ពួកគាត់ក៏មិនមែនអ្នករស់ក្នុងគ្រួសារដែលគ្មានការអប់រំដែរ ហើយនៅអារឿងថាលោកស្រីជាម្តាយចិញ្ចឹមក៏ជារឿងហួសចិត្តដែរមិនមែនជាការពិតសោះតែម្តង..."។

ថែមលើសពីនេះទៀត តារាស្រីតូចច្រឡឹងរូបនេះ ដាច់ចិត្តធ្វើការliveវិដេអូភ្លាមៗ រៀបរាប់ពីរឿងជុំវិញការចោទប្រកាន់រឿងខ្លួនកុហករឿងការកែសម្រស់ក្នុងគេហទំព័រផ្លូការរបស់នាង ហើយបញ្ចាក់ឲ្យដឹងច្បាស់ទាកទងទៅខាងគ្លីនិក គីម ទន្តបណ្ឌិតលោក ប៉ាក់ ចន្ថា នៅក្រោយពេទ្យរ៉ូយ៉ាល់តម្លៃជិត៣០០០ដុល្លារ មិនមែនរាប់ម៉ឺនដុល្លារអីទេ។នៅស្រុកខ្មែរយើងស្ទើរតែគ្មានខាងពេទ្យជំនាញណាហ៊ានទទួលពត់ទេ ព្រោះធ្មេញនាងខូចខ្លាំងនិងដកច្រើន តែទន្តបណ្ឌិតរូបនេះធ្វើបាន គ្មានចាក់ចង្កាចាក់ថ្គាមអីនោះទេ។ បងប្អូនដកធ្មេញចេញច្រើនញាំអត់បានស្គមឯង។ នាងបញ្ជាក់ម្តងហើយម្តងទៀតថា តាមពិតនាងមិនចង់ឲ្យមានបញ្ហាច្រើនទេ ដោយគ្រាន់តែចងើបញ្ជាក់ថា គ្មានការកែសម្រស់បែបវះកាត់អីទាំំងអស់ មានតែពត់ធ្មេញតែមួយមុខគត់ ហើយក៏សុំសំណូមពរ ថាឈប់តិះដៀលជេរខ្លួន ព្រោះទោះជាយ៉ាងណានាងក៏មិនបានធ្វើអីអាក្រក់ឲ្យប៉ះពាល់អីដែរ ហើយភាពស្រស់ស្អាតទាំំងនេះបានមកពីថាមពលនៃការMake up ប៉ុណ្នោះ និងអារឿងថាខ្លួននឹងអ្នកម្តាយបង្កើតជាម្តាយចិញ្ចឹមក៏មិនមែនជាការពិតដែរ គាត់ជាម្តាយបង្កើតរបស់នាងពិតមែន កុំឲ្យមានការច្រឡំអីទៀត៕

ចង់ដឹងច្បាស់យ៉ាងណាទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍