​iPhone XR 2019 ​វិវត្ត​ឡើង​កាមេរ៉ា ២ គ្រាប់និងថែមរបស់​ពិសេស​មួយ​ក្នុង​ប្រអប់​ស្រាប់

  • 2019-04-29 01:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ប្រភព​នៃ​ក្រុមហ៊ុន​ដំឡើង​របស់​ប្រទេស​ចិន សម្រាប់ iPhone XR ឆ្នាំ ២០១៩ នេះ នឹង​វិវត្ត​ឡើង​ដល់​ការ​ប្រើប្រាស់​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់ មាន​មួយ​ជា​ឡេន Wide-Angle និង​ទី​ពីរ​ជា​ឡេន Telephoto។

iPhone XR ជំនាន់​ទី​ពីរ​នឹង​បន្ត​ឈរ​ឈ្មោះ​ជា​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Apple ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​អតិថិជន​ដដែល បន្ទាប់​ពី iPhone XI និង XI Max ជា​សេរ៊ិ​ខ្ពស់​ផុត​លេខ​ក្នុង​ឆ្នាំ​នេះ។ ម៉ូឌែល​ទាំង​ពីរ​ក៏​នឹង​បន្ថែម​ដល់​ការ​ប្រើ​កាមេរ៉ា​ក្រោយ ៣ គ្រាប់ ហើយ XR ឡើង​មក​ប្រើ ២ គ្រាប់​បន្ថែម​គុណភាព​នៃ​ការ​ផ្តិត​យក​រូបភាព​បាន​ល្អ​ប្រសើរ​ជាង​មុន។

ចំពោះ​ការ​ចេញ​ផ្សាយ​ដែល​គ្រោង​ធ្វើ​ឡើង​នា​ខែ​កញ្ញា ប្រភព​ពី​គេហទំព័រ​ជប៉ុន Macotaraka បាន​សង្កត់ធ្ងន់​ថា XR ជំនាន់​ក្រោយ ត្បិត​អី​រក្សា​ការ​ប្រើ​រន្ធ​ដោត Lightning Port ធម្មតា ប៉ុន្តែនឹងមាន​បន្ថែម​នូវ​ ដុំ​សាក​ថ្ម​លឿន​កម្លាំង ១៨ វ៉ាត់ ​ចេញ​ពី​ប្រអប់​ស្រាប់ ពោល​គឺ​ម៉ូឌែល​ iPhone ទាំង​បី​សុទ្ធ​សឹង​អាច​គាំទ្រការប្រើប្រាស់នេះ​ដូច​គ្នា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម