វ័យ​ប៉ុណ្ណេះ កុមារ​ភាគ​ច្រើន​នៅ​ចាយ​លុយ​ប៉ា​ម៉ាក់ តែ ជូលី មាន​លុយ​បោះ​ទុន​បើក​ហាង​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ

  • 2019-05-03 04:04:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី ជូលី ដែល​ទើប​មាន​វ័យ ១២ ឆ្នាំ បាន​រួច​ផុត​បន្ទុក​ឪពុកម្ដាយ​ទៅ​ហើយ ហើយ​ថែម​ទាំង​មាន​លុយ​ខ្លះ​ទៀត បោះ​ទុន​បើក​ភោជនីយដ្ឋាន​ខ្ទង់​ម៉ឺន​ដុល្លារ​មួយ​កន្លែង​ទៀត​ផង នៅ​ខេត្ត​ព្រះសីហនុ ខណៈ​កុមារ​វ័យ​ស្របាល​គ្នា​ភាគ​ច្រើន នៅ​ចាយ​លុយ​ផ្ទះ​នៅ​ឡើយ។

តាម​ការ​បញ្ជាក់​​របស់ ជូលី បាន​ឲ្យ​ដឹង​ថា ប្អូន​ស្រី បាន​បើក​ភោជនីយដ្ឋាន​មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៤ ជិត​ដល់​ខេត្ត​ព្រះសីហនុ។ ហាង​នោះ​មាន​ឈ្មោះ​ថា "រតនា-ជូលី" ជា​ឈ្មោះ​ម្ដាយ និង​ប្អូន​ស្រី និង​បើក​បាន​ប្រមាណ​ជា​២​ខែ​ហើយ។ "តែ​ឥឡូវ​ហ្នឹង​ ក្មួយ​អត់​ទាន់​បាន​ធ្វើ​ឡូហ្គូ ដាក់​រូប​ដាក់​អី​ទេ ដោយ​ទើប​នឹង​បើក ម្យ៉ាង​ឥឡូវ​ក្មួយ​រវល់​ច្រើន​ផង អត់​សូវ​បាន​ទៅ​ជាមួយ​ម៉ាក់​ទេ"។

ជូលី បង្ហើប​ថា អាជីវកម្ម​ខាង​លើ គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់​ពូ​របស់​នាង ផ្សំ​នឹង​នាង​ក៏​មាន​គម្រោង​រក​ស៊ី​ដែរ ដោយ​មិន​ចង់​ពឹង​តែ​លើ​ចំណូល​ពី​សិល្បៈ​នោះ ជូលី ក៏​ព្រម​តែ​ម្ដង។ ចំពោះ​ទុន​ក្នុង​ការ​បើក​ហាង​វិញ ជូលី បង្ហើប​ថា បាន​ចំណាយ​អស់​ប្រមាណ ១ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ យ៉ាង​ក៏​ដោយ​ជាមួយ​តួលេខ​នេះ មិន​មែន​ជា​ទុន​ផ្ដាច់​មុខ​របស់​ប្អូន​ស្រី​ឡើយ ប៉ុន្តែ​ជា​អាជីវកម្ម​ដែល​មាន​ការ​ចូល​រួម​ជាមួយ​គ្រួសារ​សាច់​ញាតិ​មួយ​ចំនួន​ទៀត។

តាម​តួ​សម្ដែង​តូច ហ៊ុន​ដែល​មាន​បើក​ហាង​ខាង​លើ មាន​ចំនួន ៣​ហ៊ុន គឺ​នាង ១ហ៊ុន ម្ដាយ​១ហ៊ុន និង​ពូ​របស់​នាង​មួយ​ហ៊ុន។ ប៉ុន្តែ​នាង និង​ម្ដាយ ស្មើ​នឹង ៥០% ហើយ​ហ៊ុន​៥០% នៅ​សល់ គឺ​ជា​របស់​ពូ​នាង។ ជូលី បាន​រើស​យក​ទី​តាំង​នៅ​តាម​ខេត្ត ចេញ​ឆ្ងាយ​ពី​រាជធានី។ ចំពោះ​ហេតុផល ដោយ​សារ​ថា បង​ប្អូន​សាច់​ញាតិ​របស់​ប្អូន​ស្រី​នៅ​ទី​នោះ ទាំង​អស់ និង​ជា​កន្លែង​លក់​ដូរ​ដាច់​ផង។

"បើ​បើក​នៅ​ភ្នំពេញ ក្មួយ​គិត​ថា ចំណាយ​ពេល​យូរ​ទម្រាំ​ជោគជ័យ តែ​បើក​នៅ​ទី​នោះ គ្រាន់​តែ​ខ្ញុំ​បើក​បាន​ប្រមាណ​១​អាទិត្យ ខ្ញុំ​ជោគជ័យ​បាន​ប្រមាណ​៧០-៨០% ហើយ​ពូ ដោយ​កន្លែង​នោះ​ជា​កន្លែង​លក់​ដូរ​ដាច់​ស្រាប់​!”។ ជូលី ថ្លែង។

ប្អូន​ស្រី ជា វណ្ណ​ពុទ្ធាលី ហៅ ជូលី បាន​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​សិល្បៈ​តាំង​ពី​នាង​ទើប​មាន​អាយុ ៧-៨ឆ្នាំ។ ប៉ុន្តែ​ប្រិយមិត្ត​បាន​ស្គាល់​នាង​ច្រើន អំឡុង​ពេលនាង​មាន​វ័យ ១០​ឆ្នាំ​ប៉ុណ្ណោះ ដែល​ពេល​នោះ នាង​បាន​ចូល​រួម​សម្ដែង​ក្នុង​រឿង​ជា​ច្រើន ជា​ពិសេស​គឺ​រឿង “ពស់​កេង​កង" ជា​ពិសេស “មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ" ជា​ដើម។ ជូលី ប្រាប់​ថា សម្រាប់​ការងារ​សិល្បៈ​បច្ចុប្បន្ន​ក៏​រវល់​ខ្លាំង​ក្នុង​នោះ​ភាគ​ច្រើន គឺ​ការងារ​ថត​ស្ប៉ត​ពាណិជ្ជកម្ម។

ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្ដី តារា​សម្ដែង​តូច ប្រាប់​ថា ក៏​មិន​បាន​បោះបង់​ចោល​ការ​សិក្សា​ដែរ ដោយ​បច្ចុប្បន្ន​នាង​បាន និង​កំពុង​តែ​ខិត​ខំ​យ៉ាង​ខ្លាំង។ ដូច្នេះ​ហើយ ទើប​នាង​មិន​សូវ​ទទួល​ការងារ​សម្ដែង​រឿង ដោយ​សារ​តែ​ការ​សម្ដែង​ប្រភេទ​នេះ គឺ​ចំណាយ​ពេល​ច្រើន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា៕

កុមារី​ក្នុង​រឿង "ពស់​កេងកង" ប្រែ​រូបរាង កាន់​តែ​ស្អាត​ខ្លាំង មើល​ទៅ​ដូច​ក្រមុំ!

វីវរ​បណ្ដោយ Sound Club ប្រកាស​ឲ្យ បញ្ញា សិទ្ធិ ចូល​ខ្លួន​មក​ទូទាត់​បំណុល

រូបភាព៖ ផ្ដល់​ឲ្យ​ដោយ ជូលី

អត្ថបទ៖ ទារិកា