ប្រកួត​ចុង​សប្ដាហ៍​នេះ Barca ដក​កម្លាំង​សំខាន់​៦​នាក់​ឲ្យ​សម្រាក​ ទុក​ត្រៀម​ប៉ះ Liverpool

  • 2019-05-04 03:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​ដាក់  Lionel Messi, Luis Suarez និង Ivan Rakitic ឲ្យ​សម្រាក​សម្រាប់​ការ​ប្រកួត​នៅ La Liga ទល់​នឹង​ក្រុម Celta Vigo ​នៅ​សប្ដាហ៍​នេះ​ដើម្បី​ទុក​ជើង​លេង​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​ពីរ​ទល់ Liverpool។

Barcelona ដែល​ទើប​តែ​លើក​ពាន​ La Liga រដូវ​កាល​នេះ​នឹង​ដាក់​កីឡាករ​ក្មេង​ៗ​ឲ្យ​ចូល​លេង​ច្រើន ហើយ​ក្រៅ​ពី​អ្នក​ទាំង​៣​ខាង​លើ Gerard Pique, Sergio Busquets និង Jordi Alba ក៏​ត្រូវ​ឲ្យ​សម្រាក​ដូច​គ្នា។ ក្រុម​របស់​លោក Ernesto Valverde ហាក់​មាន​ភាព​កក់​ក្ដៅ​បន្តិច ដោយ​សារ​តែ​ជើង​ទី​មួយ​ពួក​គេ​ឈ្នះ ៣-០ រួច​ទៅ​ហើយ​ក្នុង​ផ្ទះ​ខ្លួន​ឯង។

Messi រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​នោះ ហើយ​ក៏​ឈាន​ដល់​គ្រាប់​ទី​៦០០​ក្នុង​អាជីព​សម្រាប់​ក្លឹប​ផង​ដែរ។ សម្រាប់​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ Barca ត្រូវ​ត្រលប់​​ទៅ​លេង​នៅ​ទឹក​ដី Anfield វិញ។ Barcelona គ្រង​ពាន La Liga លើក​ទី​២៦ ក្រោយ​ឈ្នះ Levente កាល​ពី​ថ្ងៃ​ទី ២៧ ខែ មេសា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ