Pep ជឿជាក់ Benitez មិន​បន្ធូរ​ដៃ​ឲ្យ​ក្លឹប​ចាស់​ Liverpool នៅ​សប្ដាហ៍​នេះ​ទេ

  • 2019-05-04 03:57:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola មាន​ទំនុក​ចិត្ត​ថា លោក Rafael Benitez មិន​​យល់យោគ​​ឡើយ​ដល់​ក្លឹប​ចាស់​ ពេល​ដែល Newcastleជួប Liverpool នៅ​ថ្ងៃ​សៅរ៍​ពាន Premier League សប្ដាហ៍​ទី​៣៧។

​Liverpool នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ Newcastle និង​ទាមទារ​ជ័យជម្នះ​ខ្លាំង​ដើម្បី​បន្ត​ប្រជែង​កំពូល​តារាង​ជាមួយ Manchester City។ ខាង​ Man City ហាក់​មាន​ក្ដី​បារម្ភ​បន្តិច​ព្រោះ Benitez ​ធ្លាប់​ដឹក​នាំ​​ហង្សក្រហម ដូច្នេះ​អាច​នឹង​មាន​មនោសញ្ចេតនា​ទម្លាក់​ការ​លេង​ជាមួយ​ក្លឹប​ចាស់​ដើម្បី​ឲ្យ​ឈ្នះ​ពាន។

ដូច​គ្នា​នេះ​ដែរ​សប្ដាហ៍​នេះ​ Man City ត្រូវ​ជួប Leicester City​ ដែល​មាន​លោក Brendan Rodgers ​ជា​អ្នក​ចាត់​ការ។ Rodgers ក៏​ធ្លាប់​ជា​​អតីត​អ្នក​ចាត់​ការ​របស់ Liverpool ដូច​គ្នា។ ទាក់ទង​​រឿង​នេះ Guardiola និយាយ​ថា៖ "វា​គឺ​ដូច​គ្នា Brendan និង Rafa ធ្លាប់​​ធ្វើ​ការ​នៅ Liverpool ប៉ុន្តែ​ពួក​គេ​នឹង​ចង់​ឈ្នះ​ដូច​គ្នា។ ខ្ញុំ​មិន​អាច​ស្រមៃ​ចេញ​ថា ពួក​គេ​មិន​ចង់​ឈ្នះ​ការ​ប្រកួត​នោះ​ទេ"៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី