Liverpool ? ​កីឡាករ Spurs ​គិត​ថា​ក្រុម​ខ្លួន​នឹង​ឈ្នះ Champions League ​រដូវ​កាល​នេះ​

  • 2019-05-09 04:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ខ្លួន ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ហើយ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Ajax ​ដោយ​ការ​វាយ​បក​បាន​យ៉ាង​អស្ចារ្យ។

ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ខែ​មិថុនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​នៅ​ទីក្រុង Madrid ​ប្រទេស​អេស្ប៉ាញ ​រវាង​ក្រុម​នៅ​អង់គ្លេស​ទាំង​ពីរ Liverpool ​និង Spurs ។ ​បើ​មើល​ទៅ​លើ​ប្រវត្តិ​នៃ​ការ​លេង​ពាន​រង្វាន់​នេះ គឺ Liverpool ​មាន​ប្រៀប​ជាង Spurs ​ច្រើន ​ព្រោះ​ពួកគេ​ក៏​ធ្លាប់​ជាម្ចាស់​ជើង​ឯក​៥​សម័យ​កាល​ដែរ។ ខណៈ​ដែល Spurs ​ទើប​តែ​ជា​ក្រុម​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ។

ត្បិត​តែ​ស្ទើរ​បទ​ពិសោធ​មែន ប៉ុន្តែ​ក្រុម​កីឡាករ Spurs ​កំពុង​តែ​ពុះ​កញ្ជ្រោល​ខ្លាំង​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ជា​ពិសេស​ការ​បាន​ឡើង​ជា​លើក​ដំបូង។ ជាក់​ស្ដែង ​Alderweireld ​ខ្សែ​ការពារ​សំខាន់​របស់​ក្រុម​នេះ ​បាន​បញ្ជាក់​ថា​១​ប្រកួត​ចុង​ក្រោយ​អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ​ពេល​ប៉ះ​ក្រុម Liverpool ​នៅ​អេស្ប៉ាញ។ ​ពួកគេ​មាន​ពេល​ច្រើន​សម្រាប់​ត្រៀម​ការ​ប្រកួត​នេះ។

ចំពោះ Harry Kane ​ដែល​កំពុង​មាន​របួស​វិញ ​ក៏​​បញ្ជាក់​ដែរ​ថា​រូបគេ​នឹង​ប្រឹង​ប្រែង​ហ្វឹកហាត់​ឱ្យ​បាន​ល្អ​បំផុត ដើម្បី​ឱ្យ​ជា​សះស្បើយ​ទាន់​ពេល​វេលា លេង​ទល់​ក្រុម Liverpool ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​សម្រាប់ Trippier ​វិញ ​ក៏​មាន​ទំនុក​ចិត្ត​ខ្ពស់​ដែរ ​ថា​ក្រុម Spurs ​របស់​ខ្លួន ​នឹង​អាច​លើក​ពាន​រង្វាន់ UEFA Champions League ​បាន​នា​រដូវ​កាល​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទពេញនិយម