Asus បង្ហើប​មុន​ខ្ទេច​ពី​ចំណុច​ខ្លាំង​របស់ ZenFone 6 ​ត្រៀម​ប្រកាស​ថ្ងៃ​ទី ១៦ ឧសភា

  • 2019-05-10 01:34:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Asus បាន​បង្ហើប​ឲ្យ​ដឹង​នូវ​លក្ខណៈ​សម្បត្តិ​និង​មុខងារ​មួយ​ចំនួន​នៅ​លើ ZenFone 6 ដែល​ជា​ស្មាតហ្វូន​សេរ៊ី​ចុង​ក្រោយ​របស់​ខ្លួន​ត្រៀម​ប្រកាស​នៅ​ថ្ងៃ​ទី ១៦ ឧសភា។

ក្រុមហ៊ុន​បាន​ចែករំលែក​រូបភាព​លើ​បណ្តាញ​សង្គម Twitter ដោយ​បង្ហាញ​ត្រង់ៗ​ថា​ ZenFone 6 នឹង​មាន​បំពាក់​នូវ​បន្ទះ​ឈីប Qualcomm Snapdragon 855 SoC ជំនាន់​ក្រោយ​ផុត​លេខ ស្រប​ពេល​ផ្នែក​តួ​ខាង​ក្រោម​បន្ត​ប្រើ​រន្ធ​ដោត​កាស ដាក់​ក្បែរ​ទីតាំង​រន្ធ​ដោត USB-C អម​ភ្លើង Notificion LED នៅ​ផ្នែក​ខាង​លើ។

ផ្នែក​ចំហៀង​ខាង​ស្តាំ​មាន​បំពាក់​នូវ​មុខងារ Smart Key លាយ​ឡំ​ប៊ូតុង​សំឡេង​ឡើង​ចុះ ប៊ូតុង Power និង​ខាង​ឆ្វេង​មាន​ប្រអប់​ស៊ីម​កាត់ Triple slots មាន​រន្ធ​ស៊ីម​កាត ២ និង​រន្ធ microSD Card ១។ នាយក​ជាន់​ខ្ពស់​របស់ Asus ក៏​បង្ហើប​នូវ​ព័ត៌មាន​មួយ​ចំនួន​ផ្សេង​ទៀត​លើ​ Instagram ដែល​ទាញ​បាន​ថា​ ZenFone 6 ​មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់ (48MP+13MP) និង​ថាមពល​ថ្ម​ធំ​ដល់​ទៅ ៥ ០០០mAh ជា​ការ​វិវត្ត​ខ្លាំង​ធៀប​នឹង​ជំនាន់​ចាស់ ZenFone 5z។

ជុំវិញ​ផ្នែក​អេក្រង់​ពុំ​មាន​ការ​លម្អិត​ច្បាស់​នៅ​ឡើយ តែ​តាម AnTuTu បង្ហើប​កន្លង​មក ម៉ូឌែល​នេះ​នឹង​ប្រើប្រាស់​រចនាបថ​អេក្រង់​លាត​ស្មើ ពុំ​មាន​ស្នាម​ឆក ហើយ​មាន​កម្រិត​បង្ហាញ ២ ៣៤០x១ ០៨០ ភីកសែល៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា