​សំណួរ-ចម្លើយ​ចាក់​ដោត ​ពី​អ្នក​ប្រើ​ទូរសព្ទ​របស់ Huawei ​

  • 2019-05-21 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 73

ចន្លោះមិនឃើញ

​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​បាន​នឹង​កំពុង​រង​ភាព​តានតឹង រហូត​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ក្រុមហ៊ុន Google ​ត្រៀម​នឹង​បញ្ចប់​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​ចិន Huawei។ ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក​បានលើកជា​សំណួរ​-ចម្លើយ​ចាក់ដោត​ជាច្រើនដូចខាងក្រោម៖

រូបតំណាង

-​សំណួរ៖ តើ​ខ្ញុំ​ត្រូវ​ឈប់​ប្រើ​ស្មាតហ្វូន​របស់ Huawei មែន​ទេ?

-​ចម្លើយ៖ ​ទេ! Huawei ​បាន​បញ្ជាក់​ថា ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ដំណើរការ​ផ្គត់ផ្គង់​ផ្នែក OS ដដែល។ ក្រុមហ៊ុន​ ​Huawei​ ​នៅតែ​បន្ត​ផ្តល់​កា​រអា​ប់ដេ​ត​ប្រព័ន្ធ​សុវត្ថិភាព​ ​និង​សេវាកម្ម​នានា​បន្ទាប់ពី​ការ​លក់​ចំពោះ​អតិថិជន​ដែល​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ ​Huawei​,​ ​Honor​ ​និង​ ​ថេប​ប្លេ​ត​ ​ដែល​បាន​លក់​និង​នៅក្នុង​ស្តុក​ទាំងអស់​ទូទាំង​សកលលោក​។

​Huawei នឹង​នៅតែ​បន្ត​រៀបចំ Ecosystem​ ​software​ ​ដែល​មាន​សុវត្ថិភាព ដើម្បី​ផ្ដល់​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត​ដល់​អ្នកប្រើ​ប្រាស់​ទាំងអស់​នៅ​ទូទាំង​សកល​។​

-​សំណួរ​៖ តើ​ខ្ញុំ​អាច​ចូល​ទៅ​ប្រើ​សេវា​កម្ម​របស់ Google បាន​ទៀត​អត់?

-​ចម្លើយ៖ ​បាន។ ​ទាំង​សេវាកម្ម ​Google Assistant និង Google Apps នៅ​តែ​ប្រើ​បាន​លើ​ស្មាតហ្វូន Huawei ​ទាំង​អស់​ដដែល។

-​សំណួរ៖ ​តើ​កម្មវិធី​នឹង​ឈប់​ទទួល​បាន​ការ​អាប់ដែត Security updates ​មែន​ទេ?

-​ចម្លើយ៖ ​ដូច​រៀបរាប់​ខាងលើ​គឺ​កំណែ Update ​ផ្នែក​សុវត្ថិភាព​ទូរសព្ទ​អ្នក​ នៅ​តែ​អាច​ទទួល​បាន និង​​​ប្រើ​បាន​ធម្មតា​ដែល ដោយសារតែAndroid operating system ដែល Huawei ចុះកិច្ចសន្យាលើ Android Open Source Project (AOSP) រួចរាល់ហើយ។

-​សំណួរ៖ ​តើ OS ថ្មី​នឹង​អាច​ប្រើ​បាន​ចំពោះ​ស្មាតហ្វូន​ចាប់​ពី​ស៊េរី​ណា?

-ចម្លើយ៖ ​ស្មាតហ្វូន​ស៊េរី​ចាប់​ពី ​Huawei Mate30 ឡើង​នឹង​បាន​សាក​ភ្លក់​រសជាតិ OS ថ្មី​ផ្ទាល់​របស់ Huawei ​មុន​គេ​​នៅ​អំឡុង​ចុង​ឆ្នាំ ២០១៩ ​ខាង​មុខ​នេះ​។

-សំណួរ៖ តើក្រៅពី Google នៅមានក្រុមហ៊ុនអាមេរិកណាទៀតដែលត្រៀម​នឹង​បញ្ចប់​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​ចិន Huawei?

-ចម្លើយ៖ យោងតាមប្រភពសារព័ត៌មានបរទេស Theguardian ចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មានក្រុមហ៊ុនផ្គត់ផ្គង់ផ្នែក Hardware ដូចជា Intel និង Qualcomm បានត្រៀម​នឹង​បញ្ចប់​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​ចិន Huawei ដែរ៕

អត្ថបទទាក់ទង៖

ប្រភព៖ theguardian   ប្រែ​សម្រួល៖ រក្សា