ចង់ញុំាបឺហ្គឺ? អត់ពិបាករកទេ ហាតរ៉ក់កាហ្វេល្បីមានបឺហ្គឺឆ្ងាញ់បំផុត ជាប់ចំណាត់ថ្នាក់ពិភពលោក

  • 2019-05-23 05:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិសេស​ចាប់​ពី​ថ្ងៃទី ៦ឧសភា ដល់ ទី ៣០ មិថុនា ២០១៩ Hard Rock Cafe Phnom Penh និង Hard Rock Cafe Angkor បាន​ប្រកាស​ពី​ភាព​រំជើបរំជួល​ថ្មី​មួយ​ទៀត​តាមរយៈ​មេនុយ​ថ្មី​មួយ ក្រោម​គោល​គំនិត «Global Inspiration» ដែល​មាន​ទាំង​មុខ​ម្ហូប និង​ភេសជ្ជៈ គ្រាន់​តែ​ឃើញ​ភ្លាម ចង់​ភ្លក់​សាក​ភ្លែត។

សម្រាប់​មុខ​ម្ហូប​ថ្មី​នេះ គឺ​សុទ្ធ​សឹង​ជា​បឺហ្គឺ តែ​មិន​មែន​ធម្មតា​ទេ ព្រោះ​វា​ជា​បឺហ្គឺ​កំពូល​ៗ ឈ្នះ​ពាន​លំដាប់​ពិភពលោក ដោយ​ក្រុម​ការងារ Hard Rock Cafe បាន​អះ​អាង​ថា​នេះ​ជា​រូបមន្ត​ថ្មី ដែល​ច្នៃ​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​រសជាតិ​សកល (global flavors) និង​រសជាតិ​ដើម (traditional burgers) ដ៏​ពេញ​និយម​ជា​យូរ​ឆ្នាំ​មក​ហើយ និង​សម្រិត​សម្រាំង​ចេញ​ពី​ព្រឹត្តិការណ៍​ការ​ប្រកួត Hard Rock’s BurgerRocker។

«ឥលូវ​នេះ​អតិថិជន​យើង​អាច​ទទួល​បទពិសោធន៍​ថ្មី​ជាមួយ​រសជាតិ​បឺហ្គឺ​ល្បី​ៗ​ឆ្ងាញ់​ៗ ទូទាំង​ពិភពលោក​នៅ Hard Rock Cafe។ មុខ​ម្ហូប​បឺហ្គឺ​ថ្មី​ទាំង​នេះ មាន​លក់​ក្នុង​រយៈពេល​ជាង ២​ខែ​ប៉ុណ្ណោះ»។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក Anibal Fernandez អនុប្រធាន​ក្រុមហ៊ុន​ប្រតិបត្តិ និង​ការ​អភិវឌ្ឍន៍​យីហោ​ក្រុមហ៊ុន Hard Rock International។

«ជាប់​លេខ​១ ជា​បឺហ្គឺ​ដែល​ឆ្ងាញ់​បំផុត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត BurgerRocker បឺហ្គឺ The Passion Fruit Bacon Sliders និង Tex-Mex ‘Taco’ ផ្សំ​ឡើង​ពី​ការ​ដាក់​បញ្ចូល​គ្នា​រវាង​រសជាតិ​ជំនាន់​ថ្មី និង រសជាតិ​ក្លាសិក​ជំនាន់​មុខ​ដែល​អ្នក​រាល់​គ្នា​ចូល​ចិត្ត​តាំង​ពី​សម័យ Hard Rock Cafe ទើប​បើក​ថ្មី​ៗ ក្នុង​ឆ្នាំ ១៩៧១ ជាក់​ច្បាស់​នឹង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ញុំា​ហើយ​រំភើប ឆ្ងាញ់​ជក់​មាត់​មិន​ខាន»។ លោក​បញ្ជាក់​បន្ថែម។

អ្វី​ដែល​កាន់​តែ​ពិសេស​នោះ គឺ​មុខ​ភេសជ្ជៈ ក្នុង​មេនុយ ថ្មី ទាំង ៥​មុខ​នេះ​ក៏​កប់​ៗ​ណាស់​ដែរ ដូច​ជា Sparkling Blue Hawaiin, Summer Peach Sangria, Pinapple Lemonade, Strawberry Mojito, និង Cookies and Cream Milkshake

បឺហ្គឺ​រូបមន្ត​ថ្មី​ដែល​មាន​ផ្ដល់​ជូន​យ៉ាង​ពិសេស​ក្នុង​រយៈ​ពេល​ត្រឹម​តែ ១​ខែ​នៅ Hard Rock Cafe នេះ មាន​ដូច​ជា៖

  • Passion Fruit Bacon Sliders ៖ នេះ​គឺ​ជា​ម្ចាស់​ពាន​ក្នុង​ការ​ប្រកួត Burger Rocker ពី Guanacaste, Costa Rica, Jacob Gonzal4។ ក្នុង​បឺហ្គឺ​នេះ មាន​បន្ទះ​សាច់​ជ្រូក​ដែល​មាន​រសជាតិ​ផ្អែម​បន្តិច និង Jack គ្រីម​ឈីស ជាមួយ​នឹង​កង​ខ្ទឹម​បារាំង​ស្រួយ។

  • Tex-Mex “Taco” Burger ៖ បឺហ្គឺ​នេះ​ដណ្ដើម​ពាន​បាន​ក្នុង​ការ​ប្រកួត BurgerRocker នៅ Jesus Lara, Chicago។ វា​មាន​លក្ខណៈ​ពិសេស​មួយ​ដែល​មាន​រសជាតិ​ផ្អែមៗ ជាមួយ​នឹង​ដំឡូង​បារាំង​សម្បូរ​បែប guacamole ឈីស ប៉េងប៉ោះ​ស្រស់ សាឡាត់​ក្រឡុក និង​សាច់​នំប៉័ង​ទន់​ល្មើយ។

  • All-American Sliders ៖ បឺរហ្គឺរ​ចំនួន ៣​ដុំ ដាក់​ឈីស​អាមេរិក ជាប់​ជាមួយ​កង​ខ្ទឹម​បារាំង​បំពង​ស្រួយ តម្រៀប​ពី​លើ​គ្នា​ជាមួយ​សាច់​នំប៉័ង​ទន់។

  • Buffalo-Style Sliders ៖បឺហ្គ័រ​មាន​រសជាតិ​ហឹរ និង​ទឹក​ជ្រលក់​រសជាតិ Buffalo ខ្ទឹម​បារាំង​បំពង​ស្រួយ ជាមួយ​ជម្រើស​នៃ​ឈីស​ពណ៌​ខៀវ​ត្រជាក់ ឬ រោយ​គ្រីម៕

អត្ថបទ៖ លីដា