ក្រោយ​ជិត​​ឆក់​បាន Herrera ពេល​នេះ PSG ចង់​យក​ Milner ពី Liverpool ទៀត

  • 2019-05-27 02:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris Saint Germain កំពុង​មាន​ទំនាក់ទំនង​ផ្ទេរ​ខ្លា​ចាស់​របស់ Liverpool គឺ Jame Milner ដែល​រៀប​នឹង​ផុត​កុងត្រា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នៅ Anfield។

ការ​ប្រកួត​រវាង​ហង្សក្រហម​និង Spurs នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ក្នុង​ទីក្រុង Madrid អាច​ជា​ប្រកួត​ចុងក្រោយ​របស់ Milner សម្រាប់ Liverpool។ ប្រសិន​បើ Milner វ័យ​៣៣​ឆ្នាំ​​មិន​បន្ត​កុងត្រា​ថ្មី​ទេ​ គេ​នឹង​​ក្លាយ​ជា​កីឡាករ​ទំនេរ​គ្មាន​ក្លឹប​នៅ​រដូវ​ក្ដៅ​នេះ ហើយ PSG កំពុង​ចាប់​អារម្មណ៍។

PSG មាន​គ្រោង​ចង់​ជួសជុល​ក្រុម​ឡើ​វិញ​​ក្នុង​រដូវ​ក្ដៅ​នេះ​ជា​ពិសេស​តំបន់​កណ្ដាល បន្ទាប់​ពី Adrien Rabiot អាច​នឹង​រក​ទ្រនំ​ថ្មី។ ក្លឹប​ជើង​ឯក​ក្នុង​ប្រទេស​បារាំង ចង់​បាន​អ្នក​មាន​បទពិសោធន៍​មក​លេង​តំបន់​កណ្ដាល​ ហើយ Milner ជា​ជម្រើស​ល្អ​មួយ។ PSG ក៏​រំពឹង​ថា ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ពួក​គេ​នឹង​ប្រកាស​ការ​មក​ដល់ Ander Herrera ពី​ក្លឹប Manchester United៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម