ប្រពន្ធ​ យ៉េន​ ឌីណា៖​ បើ​ចង់​ប្រកួត​វិញ​ ត្រូវ​វ៉ៃ​ឲ្យ​ខ្លាំង​ដូច​មុន​

  • 2019-05-27 03:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​សាច់​សខ្ចី​ យ៉េន​ ឌីណា​ សុំ​ប្រពន្ធ​វិល​ចូល​សង្វៀន​គុន​ខ្មែរ​វិញ​ ប៉ុន្តែ​មាន​សន្យា​ត្រូវ​តែ​វ៉ៃ​ឲ្យ​ខ្លាំង​ដូច​មុន​ ទើប​ព្រម​ឲ្យ​ប្រឡូក​ក្នុង​វិស័យ​នេះ​វិញ។​

កីឡាករ យ៉េន ឌីណា​

យ៉េន​ ឌីណា​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​ចិត្ត​នៅ​ស្រឡាញ់​ ខណៈ​មិន​ទាន់​មាន​មុខ​របប​អ្វី​ផ្សេង​ច្បាស់លាស់​នៅ​ឡើយ​ ដូច្នេះ​សម្រេច​ចិត្ត​សុំ​ប្រពន្ធ​វិល​ចូល​សង្វៀន​គុន​ខ្មែរ​តែ​ម្ដង។​ បើ​ទោះ​ជា​បាន​ការ​យល់​ព្រម​ពី​ភរិយា​ក្ដី​ ប៉ុន្តែ​រូប​គេ​ក៏​បាន​សន្យា​ជា​មួយ​ប្រពន្ធ​ថា​ នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រកួត​ឲ្យ​ខ្លាំង​ដូច​អំឡុង​ពេល​ដែល​ខ្លួន​កំពុង​ឡើង​កូដ​ពី​មុនផងដែរ។​

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​កោះកុង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ប្រពន្ធ​របស់​ខ្លួន​បាន​ផ្ដល់​យោបល់​ថា​ បើ​វ៉ៃ​វិញ​គឺ​ត្រូវ​ខំប្រឹង​កុំ​បណ្ដោយ​ដូច​មុន។​ ឌីណា​ ក៏​សូម​អរគុណ​ចំពោះ​លោក​គ្រូ​របស់​ខ្លួន​ រួម​ទាំង​ប្រិយមិត្ត​ប្រដាល់​ទាំង​អស់​ដែល​តែងតែ​លើក​ទឹកចិត្ត​ និង​គាំទ្រ​រូប​គេ​តាំង​ពី​ដើម​មកផងដែរ។​

យ៉េន​ ឌីណា​ និង​ប្រពន្ធ​

រំលឹក​ដែរ​ថា​ កីឡាករ​ យ៉េន​ ឌីណា​ ផ្អាក​ប្រកួត​គុន​ខ្មែរ​ប្រហែល​១ឆ្នាំ​មក​ហើយ​ ទើប​តែ​វិល​ចូល​សង្វៀន​វិញ​បាន​២ប្រកួត​នោះ​ទេ​ គឺ​លើក​ទី១​ឈ្នះ​នៅ​សង្វៀន​ TV5​ និង​លើក​ទី២​ ស្មើ​ពិន្ទុ​ជើង​ខ្លាំង​ថៃ​កាល​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុននៅ​សង្វៀន​បាយ័ន៕​

ទស្សនា​សំដី យ៉េន ឌីណា

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី