Klopp សារភាពថាលោកនឹងត្រូវបានគេវាយតម្លៃតាមរយៈពានរង្វាន់
- 2019-06-01 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp សារភាពថាលោកនឹងត្រូវបានគេវាយតម្លៃតាមរយៈពានរង្វាន់
ចន្លោះមិនឃើញ
Jurgen Klopp បាននិយាយថាទាំងលោក និង Mauricio Pochettino ត្រូវតែទទួលយកការពិតខាងក្រៅដែលគេនឹងវិនិច្ឆ័យអាជីពជាគ្រូបង្វឹករបស់ពួកលោកតាមរយៈការឈ្នះពាន ខណៈលើកនេះគឺជាការប៉ុនប៉ងលើកទី៣នៃវគ្គផ្ដាច់ព្រ័ត្រ Champions League របស់ Klopp។ នេះបើតាម The Guardian។
អ្នកចាត់ការទូទៅរបស់ហង្សក្រហមបានចែករំលែកទស្សនៈរបស់លោកស្រដៀងនឹងគ្រូបង្វឹកគូបដិបក្ខ Spurs ថាវាជារឿង "អយុត្តិធម៌" ដើម្បីវាស់ស្ទង់ភាពជោគជ័យតាមរយៈពានរង្វាន់ ហើយការការវាយតម្លៃបែបនោះគឺជារឿង "ឆ្កួត" បំផុត។
Klopp បានចាញ់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ៦លើកចុងក្រោយក្នុងអាជីពជាគ្រូបង្វឹក ក្នុងនោះ ២លើកជាការបាត់បង់ឱកាសលើកពាន Champions League កាលពីឆ្នាំ ២០១៣ និង ២០១៨។
"ដូចអ្វីដែល Poch លើកឡើង ប៉ុន្តែពិភពខាងក្រៅគឺតែងតែដូចនេះ ហើយយើងត្រូវតែទទួលយកវា។ ប៉ុន្តែការវិនិច្ឆ័យលើគ្រូបង្វឹកតាមរយៈពានដែលពួកគេឈ្នះ គឺជារឿងឆ្កួតលីលា ពីព្រោះពួកយើងទាំងអស់គ្នាមានកាលៈទេសៈខុសគ្នា។ យើងទាំងអស់គ្នាមានក្រុមផ្សេងៗ ក្លឹបផ្សេងគ្នា។ យើងត្រូវលេងជាមួយគូបដិបក្ខផ្សេងគ្នា"។ Klopp បាននិយាយ។
"វាជារឿងល្អ ដែលអ្នកមើលអាចពិនិត្យរហូតដល់រឿងខាងក្រោយឆាក នៅពេលធ្វើការសម្រេចចិត្ត មើលកាលៈទេសៈ មើលធនធាន[ក្លឹបរបស់]គ្រូបង្វឹក ហើយមើលពីរបៀបលេងរបស់ក្រុមនោះ"។
"គ្រូបង្វឹកដូចពួកយើងភាគច្រើន មើលគ្នាទៅវិញទៅមក មិនមែនលើពានរង្វាន់ទេ។ ហើយមិនមែនដោយសារតែយើងភាគច្រើនមិនឈ្នះពាននោះទេ ប៉ុន្តែដោយសារតែយើងដឹងពីការងារ។ ខ្ញុំមិននិយាយថា Pep Guardiola គឺជាគ្រូបង្វឹកល្អបំផុតព្រោះគាត់ឈ្នះពាននៅលីគជាច្រើន។ វាព្រោះតែសាច់បាល់ពួកគេលេង ហើយនិងអ្វីៗដែលពួកគេបានធ្វើ"៕
អាន៖ Pochettino និយាយថា Spurs ត្រូវការគ្រូបង្វឹក "វេទមន្ត" ម្នាក់បើចង់ឈ្នះពាន
អាន៖ Pochettino សារភាពថាលោកអាចនឹងយំពេញ១សប្ដាហ៍បើ Spurs យកឈ្នះ Liverpool