ភ្ញាក់ផ្អើលបើដឹងតម្លៃមួកប្រើជាមួយយន្តហោះចម្បាំងបំបាំងកាយ F-35 របស់អាមេរិក

  • 2019-06-02 03:03:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ប្រតិកម្ម​ប្រភេទ​ ​F-35​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​យន្តហោះ​ចម្បាំង​ដែល​សមត្ថភាព​ខ្ពស់​ ​និង​​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​ ដោយ​មាន​​តម្លៃ​ ១១៦លានដុល្លារ​ (មិន​ទាន់​គិត​តម្លៃ​ម៉ាស៊ីន​)​ ក្នុង​មួយ​គ្រឿង​។​ F-35 ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​វិស័យ​យោធា​របស់​អាមេរិក​ ដែល​អាច​និយាយ​បាន​ថា​យន្តហោះ​នេះ​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ជា​ច្រើន​ដែល​មិន​ទាន់​មាន​យន្តហោះ​ណា​មាន​។​ ​ថ្ងៃ​នេះ Sabay នឹង​បង្ហាញប្រិយមិត្ត​អំពី​បច្ចេកវិទ្យា​មួយ​របស់ F-35 គឺ​មួក​សុវត្ថិ​សម្រាប់​អាកាសយានិក​ ​ថា​មាន​ចំណុច​ពិសេស​អ្វី​ខ្លះ?

 

45

 

មួក​សុវត្ថិ​សម្រាប់​អាកាសយានិក​ F-35 មាន​បំពាក់​នូវ​កាមេរ៉ា​ចំនួន​៦​ ដែលអាច​ឲ្យ​អាកាស​យានិក​ ​មើល​ឃើញ​នូវ​រូបភាព​ជុំ​វិញ​ខ្លួន​គេ​បាន​យ៉ាង​ច្បាស់​ទោះ​ជា​ពេល​រាត្រី​ក៏​ដោយ​។​ លើស​ពី​នេះ​វា​មាន​បំពាក់​អេក្រង់​ដែល​អាច​បង្ហាញ​នូវ​ព័ត៌មាន​នានា​ដែល​ទាក់ទង​នឹង​យន្តហោះ​ដែល​មាន​ដូច​ជា​ល្បឿន​ រយៈ​កម្ពស់​ជា​ដើម​។​មិន​ត្រឹមតែ​ប៉ុណ្ណោះ​មួក​នេះ​ក៏​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អាកាសយានិក​ក្នុង​ការ​កំណត់​គោល​ដៅ​សត្រូវ​បាន​យ៉ាង​ងាយ​ស្រួល​។

ជា​រួម​អាកាសយានិក​មិន​ចាំ​បាច់​ចំណាយ​ពេល​សម្រាប់​រក​មើល​ការ​បញ្ជា​អ្វី​នោះ​ទេ​ គឺ​មួក​នេះ​បាន​បង្ហាញ​ព័ត៌មាន​គ្រាប់​យ៉ាង​តែ​ម្ដង​ហើយ​ដោយ​សារ​តែ​មុខងារ​ដ៏​សម្បូរ​បែប។​ និយាយ​ពី​តម្លៃ​វិញ គឺ​រហូត​ដល់​៤០​ម៉ឺន​ដុល្លារ​ឯ​ណោះ​៕

12

 

ប្រភព៖ USAtoday   ប្រែសម្រួល៖ រដ្ឋ