Wenger និង Mourinho រិះគន់ប្រព័ន្ធប្រយុទ្ធដ៏ទន់ខ្សោយរបស់ Spurs
- 2019-06-02 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wenger និង Mourinho រិះគន់ប្រព័ន្ធប្រយុទ្ធដ៏ទន់ខ្សោយរបស់ Spurs
ចន្លោះមិនឃើញ
នៅក្នុងការវិភាគនៅលើកញ្ចក់ទូរទស្សន៍កីឡា Bein Sports ក្រោយចប់ការប្រកួត គ្រូបង្វឹកដ៏ជោគជ័យ២នាក់គឺ Arsene Wenger និង Jose Mourinho សុទ្ធតែយល់ស្របស្រដៀងគ្នាដោយបានរិះគន់ប្រព័ន្ធប្រយុទ្ធដ៏ទន់ខ្សោយរបស់ Tottenham Hotspur។
“Tottenham មើលទៅ ... យើងនិយាយអំពី Kane គាត់មើលទៅដូចជាមិនទាន់ត្រៀមខ្លួននៅឡើយ ហើយមានតែ Son ទេដែលជាកីឡាករគ្រោះថ្នាក់ ជាពិសេសនៅពេលគេព្យាយាមលេងពីក្រោយ Alexander (-Arnold)"។ Wenger បាននិយាយ។
អតីតគ្រូបង្វឹក Arsenal និង Man Utd ទាំង២នាក់យល់ស្របដូចគ្នាថានៅតង់ទី១ Spurs លេងអន់មែនទែន មានសាច់បាល់គ្រប់គ្រងរហូតដល់ ៦១% តែគ្មាន១ជើងណាស៊ុតចំគោលដៅឡើយ។
“Harry Kane លាក់ខ្លួនពីក្រោយខ្នងគេគ្រប់ពេល ជាធម្មតាគាត់តែងលេងនៅតំបន់កណ្តាលចន្លោះខ្សែស្លាបទាំង២ ហើយគាត់ជាកីឡាករកណ្តាលដែលបានបាល់ពីស្លាបម្ខាងរួចបញ្ជូនបាល់ទៅស្លាបម្ខាងទៀត គាត់លេង គាត់រត់ចុះក្រោម ហើយបង្វិលខ្លួនចូលទៅក្នុងប្រអប់គ្រោះថ្នាក់វិញ វាអត់មានអីបំភ័យគេបាន"។ Morinho បាននិយាយ។
ក្រោយឈ្នះ Spurs នៅទីក្រុងម៉ាឌ្រីដ Liverpool បានបន្ថែមចំនួន Champions League ជាលើកទី៦ហើយសម្រាប់ក្លឹប ខណៈដែលក្រុមមាន់ខ្នាយមាសនៅតែមិនទាន់ស្គាល់ជាតិពានទ្វីបអឺរ៉ុបនេះឡើយរបស់ប្រវត្តិសាស្ត្រក្លឹប៕
អាន៖ Pochettino សារភាពថាលោកអាចនឹងយំពេញ១សប្ដាហ៍បើ Spurs យកឈ្នះ Liverpool
អាន៖ Klopp សារភាពថាលោកនឹងត្រូវបានគេវាយតម្លៃតាមរយៈពានរង្វាន់