អ្នក​លេង​គុន​ថៃ​ Pich Theang​ លេង​ គង់​ សំបូរ​ ចត់​បាយ​កាល​ពី​ថ្ងៃសៅរ៍​

  • 2019-06-03 03:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​មុខ​ស្អាត​ដូច​តារា​ Pich Theang​ យក​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ គង់​ សំបូរ​ ដាច់​តែ​ម្ដង​នៅ​សង្វៀន​ TV5​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១​ ខែ​មិថុនា​ ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ។​

កីឡាករថៃ Pich Theang

ការ​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​ ជក់ចិត្ត​នៅ ​២-៣​ទឹក​ដំបូង​ ព្រោះ​ គង់​ សំបូរ​ របស់​កម្ពុជា​នៅ​មាន​កម្លាំង​ និង​ចេញ​អាវុធ​បាន​ច្រើន​ មាន​ទាំង​កណ្ដាប់ដៃ​ និង​ទាត់​សង​គ្នា​ទៅ​វិញ​ទៅ​មក។​ បើ​និយាយ​ពី​ការ​ថៃ​ Pich Theang​ គេ​ជា​អ្នក​ប្រដាល់​ល្អ​មួយ​រូប​ ធ្លាប់​ប៉ះ​រហូត​ដល់​ ឡៅ​ ចិត្រា​ និង​ចាញ់​ឈ្នះ​ពិន្ទុ​ប្រផឹតប្រផើយ​ប៉ុណ្ណោះ។​ កីឡាករ​មុខ​ស្អាត​ខាង​លើ​នេះ​ ក៏​ជា​ជើងឯក​រង​ខ្សែក្រវាត់​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​រូប​ដែរ​ គឺ​ចាញ់​ ឡុង​ សំណាង​ ដោយ​មិន​អស់​ចិត្ត​ទៀត​ផង។​

គង់ សំបូរ(ក្រហម)

អ្នក​លេង​គុន​ថៃ​រូប​នេះ​ ចេះ​បិទ​បាន​ល្អ​ និង​ចេញ​ស្នៀត​ប្រយុទ្ធ​បាន​ទាំង​អស់​ កណ្ដាប់​ដៃ​ ទាត់​ធ្ងន់​ ការ​ចាប់​កាច​វ៉ៃ​ជង្គង់​ រួម​និង​បែងជើង​ផ្ដួល។​ គង់​ សំបូរ​ ស៊ូ​មិន​បាន​ជា​មួយ​កីឡាករ​ថៃ​ខាង​លើ​នេះ​ឡើយ​ ចាញ់​ក្បាច់​ ចាញ់​កម្លាំង​ ចាញ់​ចាប់​ និង​ភ្លាត់​ចូល​កែង​ឆក់​ឆ្វេង​ដួល​សន្លប់​អាជ្ញាកណ្ដាល​រាប់​ចុង​ទឹក​៣​ ថែម​ទៀត​ផង។​

Pich Theang ពេលឈ្នះ គង់ សំបូរ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​អម​គូ​ពាន​រង្វាន់​ TV5​ ទម្ងន់​៥៤​គីឡូក្រាម​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នោះ​ គឺ​ គង់​ សំបូរ​ ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ Pich Theang។​ ចំណែក​ ខេម​ ចាន់​ រួម​និង​ ឡុង​ ណងសៅ​ ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត​ហើយ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​