ក្បាច់រញ៉េរញ៉ៃរបស់ ពុទ្ធ ឆាយរិទ្ធី ធ្វើឲ្យបេក្ខភាពដណ្ដើមខ្សែក្រវាត់មិនអាចមើលស្រាលបាន
- 2019-06-05 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាច់រញ៉េរញ៉ៃរបស់ ពុទ្ធ ឆាយរិទ្ធី ធ្វើឲ្យបេក្ខភាពដណ្ដើមខ្សែក្រវាត់មិនអាចមើលស្រាលបាន
ចន្លោះមិនឃើញ
អ្នកប្រដាល់ដែលល្បីថាមានស្នៀតប្រយុទ្ធរញ៉េរញ៉ៃ ពុទ្ធ ឆាយរិទ្ធី កំពុងធ្វើឲ្យបេក្ខភាពដណ្ដើមខ្សែក្រវាត់ខារាប៉ាវទម្ងន់ ៦៧គីឡូក្រាម ប៉ុន្មាននាក់ដែលឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បារម្ភ និងមិនអាចមើលស្រាលបាន។
ជើងខ្លាំងខាងលើនេះ គឺមានស្នៀតចម្រុះតែម្ដង ជាពិសេសថែមទៀតនោះមានកម្លាំងខ្លាំង អាចកំដរដៃគូបាន៥ទឹកតែម្ដង មិនថាការប្រកួតមិត្តភាព ឬការប្រកួតវិលជុំសន្សំពិន្ទុខ្សែក្រវាត់អ្វីនោះឡើយ។ ចំណុចល្អរបស់អ្នកប្រដាល់រូបនេះ គឺស្នៀតចេញបានគ្រប់កាលៈទេសៈ អាវុធអាចចេញបានទាំងអស់ ដូចជាទាត់គេផុតហើយ គ្មានជំហរធ្វើអ្វីទៀតទេ ប៉ុន្តែនៅសល់កែងដោយមិនបានព្រាងទុកអាចចេញបានទៀត។ មួយវិញទៀត ពុទ្ធ ឆាយរិទ្ធី ជាកីឡាករមិនខ្ចិលវ៉ៃចេញ ពីទឹក១ដល់ទឹក៥ គឺព្យាយាមវ៉ៃចេញរហូត មិនថាក្បាច់ដៃ ជើង កែង ជាពិសេសម៉ាត់នោះទេ។ បើនិយាយជារួមទៅ កីឡាកររូបនេះមិនមានស្នៀតណាមួយឲ្យច្បាស់ ឬខ្លាំងឲ្យប្រាកដនោះឡើយ។
ឡៅ ចន្រ្ទា ក៏ធ្លាប់ប្រាប់ឲ្យដឹងពេលប៉ះគ្នានៅសង្វៀន CNC ជាមួយ ពុទ្ធ ឆាយរិទ្ធី ពីមុនថា កីឡាកររូបនេះវ៉ៃក្បាច់ចម្រុះ ឬក្បាច់រញ៉េរញ៉ៃ ពិបាកវ៉ៃជាមួយណាស់ ដូច្នេះមិនចេះតែចូលទៅវ៉ៃនោះទេ បើមិនដូច្នោះទេនឹងត្រូវរបស់កីឡាកររូបនេះហើយ ព្រោះមិនដឹងថាចេញអ្វីឲ្យច្បាស់នោះទេ។ ចំណែកកីឡាករថៃ ក្រៀងក្រៃ ក៏ក្រវីក្បាលជាមួយ ពុទ្ធ ឆាយរិទ្ធី ផងដែរពេលប៉ះគ្នាកន្លងទៅ។ ចំណុចល្អរបស់កូនសិស្សលោកគ្រូ ណង រិទ្ធ ខាងលើនេះហើយ ដែលធ្វើឲ្យដៃគូហាក់ញញើតផងដែរនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬវគ្គផ្ដាច់ព្រ័ត្រក៏ដោយមិនអាចធ្វេសប្រហែសបាន។
រំលឹកដែរថា កីឡាករ ពុទ្ធ ឆាយរិទ្ធី ចូលប្រឡូកប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែរយូរណាស់មកហើយ ជាកូនសិស្សមកពីក្លឹបពុទ្ធសេរីវង្ស។ បច្ចុប្បន្ននេះបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារាប៉ាវទម្ងន់៦៧គីឡូក្រាមរបស់សង្វៀនបាយ័នហើយ។ ពុទ្ធ ឆាយរិទ្ធី ប៉ះ ក្លាឃុនសឺត និង ឡៅ ចន្រ្ទា ប៉ះ ក្រៀងក្រៃ៕
ម៉ន សាម៉េត៖ មិនហ៊ានឈប់ពីប្រដាល់យូរទេ ខ្លាចដាច់បាយប្រពន្ធកូន
Man City និង Real Madrid កំពុងប្រជែងទិញយក Messi ជប៉ុនវ័យទើប១៨ឆ្នាំ
Valencia កសាងរូបសំណាកអ្នកគាំទ្រម្នាក់ ដែលបង្កប់នូវរឿងរ៉ាវគួរឲ្យគោរព