5G មិន​ទាន់​បាន​ប្រើ​ផង តែ Samsung ​សម្ងំ​អភិវឌ្ឍ​ប្រព័ន្ធ 6G បណ្តើរៗ​ហើយ

  • 2019-06-06 01:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃ​ប្រព័ន្ធ 5G ក៏​កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ពង្រាយ​ឲ្យ​ប្រើប្រាស់​ទូទាំង​សកលលោក ស្រប​ពេល​មាន​ស្មាតហ្វូន​មិន​ច្រើន​ម៉ូឌែល​នោះ​ទេ​ដែល​អាច​គាំទ្រ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ល្បឿន​លឿន​មួយ​នេះ។

យ៉ាងណាមិញ​តាម​ការ​ប្រកាស​ជា​សាធារណៈ​ចុង​ក្រោយ​បង្អស់​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​យក្ស​កូរ៉េ​ខាង​ត្បូង​ Samsung ​បាន​នឹង​កំពុង​អភិវឌ្ឍ​ប្រព័ន្ធ 6G ជា​បណ្តើរៗ​ហើយ ដោយ​គម្រោង​នេះ​ស្ថិត​ក្រោម​ប្រតិបត្តិការ​នៃ Samsung Research

មិន​ត្រឹម​តែ​សិក្សា​លម្អិត​ពី 6G មួយ​ទៀត​សោត​ក្រុមហ៊ុន​ក៏​នឹង​អភិវឌ្ឍ​លើ​ប្រព័ន្ធ AI និង​មនុស្សយន្ត​ថែម​ទៀត​ផង​ដែរ។ ចំពោះ​ការ​ដាក់​ឲ្យ​ប្រើប្រាស់ 6G នឹង​មិន​រំពឹង​អាច​ធ្វើ​ទៅ​បាន​នៅ​ឆ្នាំ​បន្ទាប់​ឬ​ពីរ​ឆ្នាំ​ខាង​មុខ​ឡើយ ព្រោះ​តាម​ការ​ព្យាករណ៍​ដរាប​ណា​មាន​ការ​សាយភាយ​ឲ្យ​ប្រើប្រាស់ 5G ធំទូលាយ​សិន សឹម​ឈាន​ដល់​ការវិវត្តចូលប្រើប្រាស់ជំហាន​បន្ទាប់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា