នេះ​ជា​មូលហេតុ ​Honda ​ប្ដូរ សៀង ចន្ធា ​ចូល ​ក្រឡុក​ប៉ាគីស្ថាន​បាន​យ៉ាង​ល្អ​

  • 2019-06-06 14:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Felix ​បាន​បញ្ជាក់​ថា​ថ្នាក់​ដឹក​នាំ​ក្រុម ​មាន​ទំនុក​ចិត្ត​លើ សៀង ចន្ធា ​ដែល​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​តាំង​ពី​ក្រុម​យុវជន​មក ទើប​សម្រេច​ប្ដូរ​រហូត​រក​គ្រាប់​បាល់​បាន​យ៉ាង​នេះ​។

សៀង ចន្ធា ​ជា​អ្នក​រក​គ្រាប់​បាល់​ទី​១​ឱ្យ​ក្រុម​កម្ពុជា​នាំ​មុខ​ក្រុម ប៉ាគីស្ថាន ​១​ទល់​នឹង ០ ​មុន​ពេល​សិស្ស​ច្បង គួច សុគុម្ភៈ ថែម​បាន​គ្រាប់​បាល់​ទី​២។ សម្រាប់​ការ​ប្ដូរ​កីឡាករ​វ័យ​ក្មេង​ចូល​នេះ​ដែរ ​ត្រូវ​បាន​លោក Felix ​ពន្យល់​ថា​ចន្ធា ​ជា​កីឡាករ​លេង​បាន​ល្អ​តាំង​ពី​ថ្នាល​យុវជន​មក។ មួយ​វិញ​ទៀត ​លោក​មាន​ទំនុក​ចិត្ត ​មើល​ឃើញ​ថា ​យុវជន​បាទី​រូប​នេះ​រៀប​ចំ​ខ្លួន​បាន​ល្អ ​សម្រាប់​ការ​ប្រកួត​ធំ​ៗ។ ដូច្នេះ​ហើយ​នេះ​ជា​ឱកាស​រូបគេ​ត្រូវ​បង្ហាញ​សមត្ថភាព។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន ​បាន​បញ្ជាក់​ទៀត​ថា​ក្រុម​កីឡាករ​របស់​លោក​ទាំង​អស់ សុទ្ធ​តែ​អាច​ទុក​ចិត្ត​បាន​ទាំង​អស់ ​ហើយ​ក៏​អាច​ប្រើ​ប្រាស់​បាន​គ្រប់​គ្នា​ដែរ៕

អត្ថបទ៖ មុន្នីរម្យ