Felix ៖ សង្ឃឹម​ថា​អ្នក​រិះគន់​រឿង​រើស​កីឡាករ សប្បាយ​ចិត្ត​ពេល​ឃើញ​លទ្ធផល​នេះ​

  • 2019-06-06 14:16:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ។

ជាមួយ​លទ្ធផល​នេះ​ដែរ ​លោក Felix ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បញ្ជាក់​ថា​នេះ​ជា​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​កីឡាករ​គ្រប់​គ្នា​ក្នុង​ក្រុម។ ត្បិត​តែ​ឈ្នះ​បាន​ល្អ​នេះ​មែន ប៉ុន្តែ​សម្រាប់​លោក​វិញ​នៅ​តែ​និយាយ​ពាក្យ​ដដែល​ថា ​លោក​មិន​ផ្ដោត​លើ​លទ្ធផល​ខ្លាំង​ទេ ​តែ​ផ្តោត​ទៅ​លើ​ការ​រីក​ចម្រើន​នៃ​ក្រុម​ទាំង​មូល​ច្រើន​ជាង។

សម្រាប់​មតិ​រិះគន់​រឿង​រើស​កីឡាករ​មុន​ប្រកួត​វិញ ​លោក​ក៏​មិន​បាន​ខឹង​អ្នក​គាំទ្រ​ដែរ ដោយ​អះអាង​ថា​ពួកគេ​សុទ្ធ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ក្រុម​ជម្រើស​ជាតិ​ទាំង​អស់។ សម្រាប់​លទ្ធផល​ឈ្នះ​នៅ​រាត្រី​នេះ ​លោក​សង្ឃឹម​ថា​អ្នក​រិះគន់​នឹង​សប្បាយ​ចិត្ត​ជាមួយ​លទ្ធផល​នេះ​មិន​ខាន៕

អត្ថបទ៖ មុន្នីរម្យ