Hazard ៖ ខ្ញុំ​មក​ក្លឹប​នេះ​ដើម្បី​លើក​ពាន ​និង​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​

  • 2019-06-14 01:35:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Real Madrid ​បាន​បង្ហាញ​ខ្លួន​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដោយ​មាន​អ្នក​គាំទ្រ​៥​ម៉ឺន​នាក់​ចូល​រួម​អបអរ។​

ក្នុង​ឱកាស​បង្ហាញ​ខ្លួន​នេះ​ដែរ ​Hazard ​បាន​និយាយ​ថា​នេះ​ជា​ក្ដី​ស្រមៃ​មួយ​ដែល​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ រូបគេ​ចង់​លេង​ឱ្យ Real Madrid ​ជា​យូរ​មក​ហើយ ដោយ​ពេល​នេះ​ក្ដី​សុបិន​បាន​ក្លាយ​ជា​រឿង​ពិត។ ឱ្យ​នៅ​អធិរាជ​ស ​កីឡាករ​បែលហ្សិក​បញ្ជាក់​ថា​ចង់​លើក​ពាន​ឱ្យ​បាន​ច្រើន​បំផុត​ជាមួយ​ក្រុម​នេះ ​ហើយ​រូបគេ​ចង់​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​ជាមួយ​ក្រុម​ល្អ​ជាង​គេ​លើ​លោក Real Madrid ។

Hazard ​ផ្លាស់​មក​លេង​នៅ Real Madrid ​នេះ ​ក្នុង​តម្លៃ​ខ្លួន​សរុប​តែ​ម្ដង​១៥០​លាន​ផោន។ ​រូបគេ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​អាវ​លេខ​៧​ក្នុង​ក្លឹប​នេះ៕

អត្ថបទ៖ មុន្នីរម្យ