តាមពិត Copa America ចង់អញ្ជើញ៦ប្រទេសពីជុំវិញពិភពលោក តែទីបំផុតមានតែជប៉ុន និង កាតា
- 2019-06-15 11:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិត Copa America ចង់អញ្ជើញ៦ប្រទេសពីជុំវិញពិភពលោក តែទីបំផុតមានតែជប៉ុន និង កាតា
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ Copa Américaលើកទី ៤៦ ដែលជាការប្រកួតកីឡាបាល់ទាត់អន្តរជាតិចំណាស់ជាងគេ ដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះមាន១២ប្រទេសចូលរួមក្នុងនោះ ជប៉ុន និង កាតាគឺជាភ្ញៀវតែ២នាក់គត់ដែលត្រូវបានអញ្ជើញ។
ផែនការដំបូងឡើយ Copa America ២០១៩ សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង ហៅកាត់ថា Conmebol មានបំណងចង់ឲ្យ១៦ក្រុមចូលលេង ដោយពួកគេចង់អញ្ជើញភ្ញៀវពីអាស៊ី អឺរ៉ុប និង អាហ្វ្រិកដើម្បីឲ្យការប្រកួតកាន់តែល្អមើល។
បើតាម The Guardian សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង ចង់អញ្ជើញ អេស្ប៉ាញ និង ព័រទុយហ្គាល់ ប៉ុន្តែដោយសារតែពួកគេចូលរួមប្រកួតជុំផ្ដាច់ព្រ័ត្រពាន Nations League និង វគ្គជម្រុះ Euro ២០២០ ទើបសម្រេចមិនអញ្ជើញវិញ។
រីឯកាលវិភាគ Gold Cup និង ពាន Africa Cup of Nations ក៏ជាឧបសគ្គក្នុងការអញ្ជើញក្រុមមកពីទ្វីបអាហ្វ្រិកផងដែរ។ ដូច្នោះ អាស៊ីជាភ្ញៀវតែមួយគត់ដែលទំនេរ ក៏ប៉ុន្តែអញ្ជើញ៦ក្រុមពីអាស៊ីទៅលេងនៅអាមេរិកឡាទីន គឺជារឿងដែលមិនអាច។
ទីបំផុត ដូចការគ្រោងទុក មានតែជប៉ុន និង ម្ចាស់ផ្ទះ World Cup ២០២២ កាតា ប៉ុណ្ណោះដែលត្រូវបានអញ្ជើញឲ្យចូលរួមជាមួយក្រុមខ្លាំងប៉ែកឡាទីន៕
អាន៖ ទ្វីបអាស៊ីនៅខ្វះខ្សែប្រយុទ្ធ គួរដោះស្រាយបញ្ហានេះយ៉ាងណា?
អាន៖ Sarri បានកែប្រែទម្លាប់ និង វិន័យដ៏តឹងរ៉ឹងបំផុតនៅ Chelsea