មកដឹងស្នៀតប្រយុទ្ធដ៏គ្រោះថ្នាក់របស់ សោភ័ណ្ឌ និង ស៊ីបម៉ឺន មុនប៉ះគ្នាល្ងាចនេះ
- 2019-06-21 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងស្នៀតប្រយុទ្ធដ៏គ្រោះថ្នាក់របស់ សោភ័ណ្ឌ និង ស៊ីបម៉ឺន មុនប៉ះគ្នាល្ងាចនេះ
ចន្លោះមិនឃើញ
មុនដល់ការប្រកួតរវាង រឿង សោភ័ណ្ឌ និង ស៊ីបម៉ឺន ល្ងាចនេះ ងាកមកដឹងស្នៀតគ្រោះថ្នាក់ និងភាពរឹងមាំ បច្ចេកទេសល្អៗរបស់ពួកគេនាពេលកន្លងមក។ អ្នកប្រដាល់ទាំងពីរនាក់អាចនឹងមានអ្នកសន្លប់ ប្រសិនបើប្រហែស ឬហ៊ានប្ដូរគ្នា។ ពួកគេទាំងពីរនាក់នេះគឺវ៉ៃឆ្វេងដូចគ្នា។
សម្រាប់កីឡាករ ស៊ីបម៉ឺន របស់ថៃគេមានចំណុចល្អច្រើន៖
ទី១ ចេះធាក់ទល់ល្អ ជាហេតុធ្វើឲ្យដៃគូពិបាកចូល
ទី២ ឆក់កណ្ដាប់ដៃ និងចេញឆ្វេងត្រង់ហើយធ្ងន់
ទី៣ ឆក់ទាត់លើ និងទាត់ជើងក្រោមបានទាំងអស់
ទី៤ បោះជង្គង់ និងចាប់វ៉ៃជង្គង់បានក៏ល្អទៀត
ទី៥ មុខរឹងល្អគួរសម
ទី៦ ឆក់កែងក៏បាន និងប្រើកែងបត់មួយចំហៀងខ្លួនក៏បាន
ចំណែកអ្នកលេងគុនខ្មែរ រឿង សោភ័ណ្ឌ វិញក៏មិនធម្មតាដែរ៖
ទី១ កណ្ដាប់ដៃមហាទម្ងន់ សម្រុកម្ដងៗមិនតិចដៃនោះឡើយ ច្បាស់ៗហើយធ្ងន់
ទី២ ការទាត់លើរហ័ស និងធ្ងន់ល្អ
ទី៣ កែងបត់ ឬកែងបុករបស់ សោភ័ណ្ឌ ក៏ល្អដែរ
ទី៤ ដៃទៅគឺជើងទៅដែរ
រំលឹកដែរថា អ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ នឹងត្រូវតតាំងជាមួយអ្នកលេងគុនថៃ ស៊ីបម៉ឺន លើសង្វៀន CNC ចាប់ពីម៉ោង៦ល្ងាចតទៅ៕
សង្វៀនថ្មីរបស់ CNC អ្នកលេខ១ បានម៉ូតូ Zoomer x ១គ្រឿង និងបន្តឱកាសក្រសោបលុយធំ
វិលត្រលប់ទៅមើលកំពូលគ្រាប់បាល់ទាំង ១០គ្រាប់របស់ Torres កាលលេងនៅ Liverpool
ហង់ជួន ណារ៉ុន រំឭករឿង គេមិនបោះបាល់ឲ្យលេងកាលប្រកួតពានរង្វាន់ក្រសួងអប់រំ