ដើរ​លេង​ម៉ា​សប្បាយ​ចិត្ត​ Ronaldo ឲ្យ​លុយ​ធីប​បុគ្គលិក​សណ្ឋាគារ​ជាង​២​ម៉ឺន​ដុល្លារ

  • 2019-06-25 02:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo កំពុង​​តែ​រវល់​ដើរ​លំហែ​កាយ​វិស្សមកាល​​ជាមួយ​មិត្ត​ស្រី​នាង Georgina Rodriguez និង​គ្រួសារ​របស់​គេ។

តារា​របស់​ក្លឹប Juventus ​ដែល​ជួយ​ព័រទុយហ្គាល់​ឈ្នះ​ពាន Nations League កាល​ពី​ដើម​ខែ​នេះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​​​នៅ​លើ​ទូ​កម្សាន្ត​មួយ​កំពុង​​លោត​និង​ហែល​ទឹក​យ៉ាង​រីករាយ។ ចុងក្រោយ​ Ronaldo បាន​បង្ហោះ​រូប​មួយ​សន្លឹក​​លើ​បណ្ដាញ​សង្គម បង្ហាញ​ពី​សកម្មភាព​របស់​គេ​​ថើប​មិត្ត​ស្រី​ក្នុង​​អាង​ទឹក។

យោងតាម​សេចក្ដី​រាយការណ៍​ពី​ប្រទេស​អេស្ប៉ាញ Ronaldo បាន​ចំណាយ​ពេល​រីករាយ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​ក្នុង​ប្រទេស​ក្រិក​​កាល​ពី​សប្ដាហ៍​មុន។ កីឡាករ​វ័យ​៣៤​ឆ្នាំ​ឆ្នាំ​​បាន​ឲ្យ​លុយ​ធីប​ជិត​២៣ ០០០​ដុល្លារ​ទៅ​កាន់​បុគ្គលិក​សណ្ឋាគារ Costa Navarino ចំនួន​១០​នាក់ ដើម្បី​ជា​ការ​អរគុណ​​សម្រាប់​ទទួល​ស្វាគមន៍​យ៉ាង​ជិតដិត៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ