ទិញ​ប៉ះ Redmi K20 Pro (China Version) ​បើ​អត់​មាន Play Store នេះ​វិធី​ដំឡើង​ងាយៗ

  • 2019-06-26 02:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ទីផ្សារ​ប្រទេស​ចិន​ក្រុមហ៊ុន Xiaomi ​បាន​ប្រកាស​ចេញ​លក់​នូវ​ស្មាតហ្វូន Redmi K20 Pro ​ប្រភេទ China Version ​ដោយ Global Version ​មិន​ទាន់​ដាក់​លក់​នៅ​ឡើយ។ ប្រភេទ​នេះ​ធូរថ្លៃ​ ត្រឹម ២ ៤៩៩ យន់​ឬ​ជាង ៣៦០ ដុល្លារ។

ត្បិត​ស្មាតហ្វូន​បំពាក់​បន្ទះ​ឈីប Snapdragon 855 មួយ​នេះ ប្រើប្រាស់​ប្រព័ន្ធ Android ប៉ុន្តែ​ស្មាតហ្វូន China Version គឺ​ពុំ​មាន​ដំឡើង​ជា​ស្រេច​នូវ​បណ្តុំ​កម្មវិធី​របស់ Google នោះ​ទេ ជា​រួម​មាន​ដូច​ជា Google Play Store ឬ Gmail ជា​ដើម​ទាមទារ​ឲ្យ​អ្នក​ដំឡើង​ពី​ខាង​ក្រៅ។

យ៉ាងណាមិញ Sabay ធ្វើ​ការ​ណែនាំ​នៅ​វិធី​ងាយ​និង​សាមញ្ញ​បំផុត ​ជា​ពិសេស​សម្រាប់​អ្នក​រស់នៅ​ប្រទេស​ចិន​ផ្ទាល់ ដែល​ទើប​បាន​ទិញ Redmi K20 Pro ​អាច​សាកល្បង​អនុវត្ត​ការ​ដំឡើង​ដូច​ខាង​ក្រោម៖

  • Download និង​ Install ​កម្មវិធី Google Play Service ​លើ​ស្មាតហ្វូន​របស់​អ្នក​ជា​មុន​សិន (ចុច​តំណ​នេះ)
  • ចុច​ Turn On លើ​មុខងារ Allow from this source ប្រសិន​មាន​ការ​ទាមទារ
  • Download និង Install ​កម្មវិធី Google Play Store ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន (ចុច​តំណ​នេះ)
  • បើក​កម្មវិធី Google Play រួច​ធ្វើ​ការ​ Sign In គណនី​ចូល​ជា​ការ​ស្រេច

ប្រសិន​មាន​បញ្ហា​ដំណើរការ​មិន​ប្រក្រតី​បែប​ណា អ្នក​ប្រើប្រាស់​សុំ​ធ្វើ​ការ​ផ្លាស់ប្តូរ​អ៊ីនធឺណិត​ពី​ការ​ប្រើ​អ៊ីនធឺណិត​ Wi-Fi ឬ Mobile Data ទៅ​ជា​ការ​ប្រើប្រាស់ VPN វិញ។

ប្រភព: https://www.revu.com.ph/2019/06/redmi-k20-pro-install-play-store-apps/?fbclid=IwAR09Z_j2xTEYehdW-KFgNJmjVhFVbie0rGTrF-tB6AWUK7qSMetkODrdegQ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា