ប្រធាន​ក្រុម​ជម្រើស​ជាតិ​នារី​អាមេរិក​ ប្ដេជ្ញា​ថា​មិន​ទៅ​សេតវិមាន​ទេ បើ​បាន​ឈ្នះ World Cup

  • 2019-06-26 11:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពេល​ថ្មី​ៗ​នេះ​ សហប្រធាន​ក្រុម​ជម្រើស​ជាតិ​សហរដ្ឋអាមេរិក​កីឡាការនី Megan Rapinoe បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ នាង​នឹង​មិន​ទៅ​កាន់​សេតវិមាន​ទេ បើ​សិន​ជា​ក្រុម​ជម្រើស​ជាតិ​របស់​នាង​បាន​ឈ្នះ​ពាន FIFA Women's World Cup ឆ្នាំ​២០១៩ នេះ។

អ្នក​រាយការណ៍​មក​ពី​ទស្សនាវដ្ដី​បាល់ទាត់​ Eight by Eight បាន​ធ្វើ​ការ​សាកសួរ​ខ្សែ​ប្រយុទ្ធ​វ័យ ៣៣​ឆ្នាំ​នេះ​ថា៖ '' តើ​នាង​មាន​អារម្មណ៍​រំភើប​ទេ ដែល​បាន​ទៅ​កាន់​សេតវិមាន បើ​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ឈ្នះ​ពាន​បាល់ទាត់​នារី​ពិភពលោក? ''

ពេល​នោះ​នាង​បាន​ឆ្លើយ​ថា៖ " ភើយ! ខ្ញុំ​នឹង​មិន​ទៅ​សេតវិមាន​ទេ (Psssh, I'm not going to F###### White House) មិន​ស្រួល​គេ​មិន​អញ្ជើញ​យើង​ផង " ។

នៅ​ពេល​នេះ​ដែរ​ ក្រុម​ជម្រើស​ជាតិ​នារី​សហរដ្ឋអាមេរិក​ នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​នារី​បារាំង​ នៅ​ក្នុង​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​បាល់ទាត់​នារី​ពិភពលោក៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ហ៊ីម រស្មី