លោកត្រាំ​ដាក់​មួយ​ឃ្លា​ឲ្យ​ជប៉ុន មុន​កិច្ច​ប្រ​ជុំកំពូល​G20ចូល​មក​ដល់​

  • 2019-06-27 02:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​ធា​នាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ លើក​ឡើង​ថា​ប្រសិន​​បើ​មាន​ការ​វាយ​ប្រ​ហារ​យោធា​ណាមួយ​លើ​ប្រ​ទេស​ជប៉ុន​នោះ​អាម៉េរិក​នឹង​ជួយ​អស់ពីកម្លាំង​កាយ​ចិត្ត តែ​ប្រ​សិន​បើ​អាម៉េរិក​ត្រូវ​វាយ​ប្រ​ហារ​វិញ​ជប៉ុន​មិន​ចាំបាច់ជួយ​ទេ ដោយ​គ្រាន់​តែ​មើល​តាម​ទូរទស្សន៍បាន​ហើយ។

(លោកត្រាំ ពេលចេញ​ដំណើរ​ទៅ​ប្រ​ទេស​ជប៉ុន​សម្រាប់កិច្ច​ប្រជុំកំពូលG20/រូបភាព៖ Twitter លោក​ត្រាំ)

ការ​លើ​ឡើង​របស់​លោក​ត្រាំ​ហាក់​បាន​រិះគន់​ទៅ​លើ​ប្រ​ទេសជប៉ុនដែល​បាន​ពឹង​កម្លាំង​អាម៉េរិក​ដើម្បី​ការ​ពារ​​ខ្លួន​។ មិនត្រឹម​ជប៉ុន​ទេ លោក​ត្រាំ​ក៏បាន​លើកឡើងដែរ​ថា​ប្រ​ទេស​ជា​ច្រើន​ទៀត​បានទាញ​ប្រ​យោជន៍ពី​អាម៉េរិក។ ការលើក​ឡើង​នេះ​ធ្វើ​ឡើង​តែបន្តិច​មុន​កិច្ច​ប្រ​ជុំកំពូល​G20​នៅ​ប្រ​ទេសជប៉ុន។​

លោក​ត្រាំ​ថ្លែង​ថា៖ «បើសិនជា​ប៉ុន​ត្រូវ​គេ​វាយប្រហារ​យើង​នឹង​ប្រយុទ្ធជា​សង្គ្រាម​លោក​លើកទី​៣ ដោយ​កម្លាំង និង​ធនធាន​របស់​យើង ហើយ​ប្រសិន​បើ​អាម៉េរិក​ត្រូវ​គេ​វាយ​ប្រ​ហារ​វិញ ជប៉ុន​មិន​ចាំ​បាច់​ត្រូវ​តែជួយ​នោះទេ គ្រាន់តែ​អង្គុយ​មើល​តាម​ទូរទស្សន៍សSony ទៅ​បាន​ហើយ ថាមានការ​វាយ​ប្រហារ»។

សហរដ្ឋអាម៉េរិក និង​ជប៉ុន​​មាន​ចំណង​យោធា និង​ការ​ទូត​យ៉ាង​ជិត​ស្និទ្ធ​ជាង​៧០​ឆ្នាំ ​មក​ហើយ។ ប្រ​ទេស​ទាំងពី​រ​បានចុះហេត្ថលេខា​ដំបូង​នៅ​ឆ្នាំ​១៩៥១​ និង​ចុះ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំ​១៩៦០ ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​រវាង​អាម៉េរិក និង​ជប៉ុន។

ទោះបែបនេះ​ក្ដី​លោក​ត្រាំ​តែ​ងជំរុញ​ឲ្យ​ជប៉ុន​ និង​ប្រ​ទេស​អាស៊ីខាង​កើត​ផ្សេងទៀត​​ទិញ​អាវុធ​ពីអាម៉េរិក​​ដើម្បី​ការ​ពារ​ខ្លួន​ឯង​ពី​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទពេញនិយម