៥ប្រកួត​កន្លង​ទៅ​នេះ​ ប្រពន្ធ​ យ៉េន​ ឌីណា​ សន្សំ​លុយ​ប្ដី​​បាន​ជាង​២០០០​ដុល្លារ​

  • 2019-06-27 03:12:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពន្ធ​អ្នក​គុន​ខ្មែរ​មក​ពីខេត្ត​កោះកុង​ យ៉េន​ ឌីណា​ ថា​សម្រាប់​៥ប្រកួត​របស់​ប្ដី​ខ្លួន​កន្លង​ទៅ​នេះ​ រូប​គេ​សន្សំ​បាន​ប្រហែល​ជាង​២០០០​ដុល្លារ​ ដោយ​ការ​ចាយ​ត្បិតត្បៀត​បំផុត​ ព្រោះ​ចង់​បាន​ផ្ទះ​រស់​នៅ​និង​គេ។​

យ៉េន ឌីណា និងប្រពន្ធ

ប្រពន្ធ​អ្នក​ប្រដាល់​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​របស់​ប្ដី​មួយ​រយៈពេល​នេះ​គិត​ទៅ​បាន​៥ប្រកួត​មក​ហើយ។​ បើ​និយាយ​ពី​តម្លៃ​ខ្លួន​ និង​ប្រាក់​ដែល​ទទួល​សរុប​ទៅ​ជាង​២០០០​ដុល្លារ។​ តម្លៃ​ខ្លួន​ប្ដី​របស់​អ្នក​នាង​ទទួល​បាន​ជាង​៣០០​ដុល្លារ​នោះ​ទេ​ ប៉ុន្តែ​មាន​កម្មវិធី​ខ្លះ​ដណ្ដើម​ប្រាក់លាន​ ឬ​បាន​ប្រាក់​លើក​ទឹក​បន្ថែម​ទើប​អាច​បាន​ច្រើន។​

ប្រពន្ធ យ៉េន ឌីណា កំពុងមើលប្ដីហាត់

ភរិយា​វ័យ​២៣​ឆ្នាំ​របស់​ ឌីណា​ រូប​នេះ​បន្ថែម​ទៀត​ ពេល​វ៉ៃ​ចប់​ប្ដី​ប្រគល់​ប្រាក់​ទាំងអស់ៗ​មក​ឲ្យ​ទុក​ ខណៈ​ខ្លួន​មិន​សូវ​ហ៊ាន​ចំណាយ​ច្រើន​នោះ​ទេ​ ព្រោះ​ចង់​សន្សំ​លុយ​រក​ទិញ​ផ្ទះ​មួយ​សមរម្យ​ដើម្បី​រស់​នៅ​និង​គេ​ បច្ចុប្បន្ន​នេះ​នៅ​ផ្ទះ​នៅ​ឡើយ​ទេ។​

កីឡាករ យ៉េន ឌីណា

រំលឹក​ដែរ​ថា​ កីឡាករ​ យ៉េន​ ឌីណា​ ឬ​ ប៉ោ​ ភារិទ្ធ​ រៀប​ការ​ជា​មួយ​អ្នក​នាង​ ផន​ ផល្លៃ​ ប្រហែល​ជិត​មួយ​ឆ្នាំ​មក​ហើយ។​ បន្ទាប់​ពី​បាត់​មុខ​ពី​សង្វៀន​គុន​ខ្មែរ​មួយ​រយៈពេល​មក​ ឌីណា​ វិល​ចូល​សង្វៀន​វិញ​និង​ឡើង​ប្រកួត​៥ប្រកួត​មក​ហើយ​តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​នានា៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​