តារាសម្តែង Fan Bingbing ប្រកាសចែកផ្លូវជាមួយគូដណ្តឹង

  • 2019-07-01 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​គូ​ស្នេហ៍​ជា​ច្រើន ស្រលាញ់​គ្នា​ច្រើន​ឆ្នាំ ដើរ​លេង​ជាមួយ​គ្នា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សព្វ​គ្រប់​ទី​កន្លែង តែ​មាន​កន្លែង​មួយ​ដែល​ពួក​គេ​មិន​អាច​ទៅ​ដល់​នោះ​គឺ​មង្គលការ ផ្ទះ​រួម​គ្នា។

ថ្មីៗ​នេះ​ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bingbing បាន​ធ្វើ​ឲ្យ​វិស័យ​សិល្បៈ​ចិន​ទាំង​មូល​កក្រើក​ទាំង​យប់​នៅ​ពេល​ប្រកាស​ខ្លួន​ និង​គូ​ដណ្ដឹង​ដែល​ជា​តារា​សម្ដែង Li Chen បាន​ចែក​ផ្លូវ​គ្នា​ហើយ។ ទោះ​បី​ជា​ម្ចាស់​សមី​ខ្លួន​ទាំង​សង​ខាង​មិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ដើរ​ដល់​ផ្លូវ​ទាល់​នេះ​ក៏​ដោយ តែ​ប្រភព​ជិត​ស្និទ្ធ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អត្តចរិត​របស់​ពួក​គេខុស​គ្នា​ខ្លាំង​ពេក ក៏​ទ្រាំ​បែក​គ្នា​ទាំង​ចិត្ត​នៅ​ស្រលាញ់។

មុន​ពេល​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​នេះ អ្នក​ទាំង​២​ក៏​ដូច​នឹង​គូ​ស្នេហ៍​ជា​ច្រើន​ទៀត​ដូច​គ្នា នោះ​គឺ​បាន​កាន់​ដៃ​គ្នា​ដើរ​សឹង​គ្រប់​ទី​កន្លែង។ កន្លែង​មួយ​ណា​ក៏​បន្សល់​អនុស្សាវរីយ៍​មិន​តិច​ដែរ។ ខំ​សន្សំ​លុយ​មិន​ងាយ​ស្រួល​ទេ ទម្រាំ​បាន​គ្រប់​ដើរ​លេង​ទៅ​កន្លែង​មូយ​ៗ​ តែ​ចុង​បញ្ចប់ អនុស្សាវរីយ៍​ទាំង​នោះ បាន​ត្រឹម​តែ​កប់​ទុក​ចោល ព្រោះ​បើ​កាយ​ឡើង​វិញ មាន​តែ​រំលឹក​ការ​ឈឺចាប់​មក​ទៀត។

គូ​ស្នេហ៍​ខ្លះ បាន​ដើរ​ជាមួយ​គ្នា​រហូត​ក្រៅ​ប្រទេស ខ្លះ​ដល់​បាន​ទៅ​ដល់​ឆ្លង​ទ្វីប តែ​ត្រឹម​តែ​ផ្ទះ​រួម​គ្នា ដែល​នៅ​ជិត​បង្កើយ បែរ​ជា​មិន​អាច​ឈាន​ទៅ​ដល់​ទៅ​វិញ។ មក​ពី​វាសនា​យើង​មិន​អាច​យក​គ្នា​បាន ឬ​ក៏​និស្ស័យ​យើង​ត្រូវ​អស់​ត្រឹម​នេះ? ចង់​ហេតុផល​អ្វី​ក៏​បាន​ គ្រាន់​តែ​សួរ​ថា អ្នក​ណា​មិន​ស្ដាយ បើ​ទាំងមនោសញ្ចតនា និង​ចិត្ត ធ្លាប់​ដាក់​លើ​គ្នា​ជ្រៅ​ដល់​ថ្នាក់​នេះ​នោះ។

ដូច​ Fan Bingbing និយាយ​មិន​ខុស​មែន ក្រោយ​គូ​ស្នេហ៍​មួយ​បែក​គ្នា ពួក​យើង​លែង​ជាពួក​យើង​ទៀត តែ​ពួក​យើង​នៅ​តែ​ជា​ពួក​យើង ព្រោះ អ្វី​ដែល​ខុស​គ្នា​ពី​មុន​នោះ​គឺ ២​នាក់​យើង​មិន​នៅ​ក្បែរ​គ្នា​ទៀត​ប៉ុណ្ណោះ ក្រៅ​ពី​នោះ គឺ​នៅ​ដូច​ដើម៕

ចុចអាន៖ ​ ស្មាន​តែ​បះ​ជើង​ហើយ Fan Bingbing នៅ​តែ​បាន​ដើរ​តួឯក​ក្នុង​រឿង​បោះ​ទុន​៨០​លាន​ដុល្លារ

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី