រដ្ឋមន្រ្តីក្រសួងកសិកម្ម ដាំឫស្សី​ ជានិត្តរូប​ ចង់ផ្ញើសារសំខាន់​ គឺចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ស្ដីពី ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ

  • 2019-07-01 04:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃដដែល ចេញពីស្រុកកំពង់សៀម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ រួមដំណើរដោយសហការី បានបន្តដំណើរមកឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមដាំឫស្សីជានិមិត្តរូបជាមួយក្រុមហ៊ុន អាន ម៉ាឌី គ្រុប។

រដ្ឋមន្រ្តីក្រសួងកសិកម្ម ដាំដើមឫស្សី ជានិមិត្តរូប​

សកម្មភាពដាំឫស្សី ជានិមិត្តរូបរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ គឺចង់បញ្ជាក់ជូនសាធារណជនថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការបានចាប់ ផ្តើមអនុវត្តច្បាប់ស្តីពី "ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ" ដែលច្បាប់នេះទើបបានអនុម័តដោយព្រឹទ្ធសភា កាលពីថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ភ្ជាប់ទៅនឹងខ្លឹមសារនៃច្បាប់ សូមអនុញ្ញាតជម្រាបជូនថា ច្បាប់នេះមាន​គោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រជាសហគមន៍ ក្រុមហ៊ុន ដោយជំរុញនិងលើកទឹកចិត្តពួកគាត់តាមរយ:យន្តការនៃការដាំដុះ ថែរក្សា កែច្នៃ និងប្រើប្រាស់ដើម្បីលើកតម្កើងគុណតម្លៃរបស់វត្ថុធាតុដើម ដែលមានតម្លៃផ្នែកសេដ្ឋកិច្ច និងសង្គមមួយនេះ។

លោកឧកញ៉ា អាន ម៉ាឌី បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ដោយយល់ឃើញពីសក្តានុពលនៃផលិតកម្មឫស្សី និងដើម្បីចូលរួមអភិវឌ្ឍផលិតកម្មឫស្សី ស្របតាមខ្លឹមសារនៃច្បាប់ខាងលើ ក្រុម ហ៊ុនបានដាំឫស្សីលើផ្ទៃដី ២៥ហត ទុកសម្រាប់ធ្វើពូជ បន្ទាប់មកគ្រោងដាំជាលក្ខណផលិតកម្មលើផ្ទៃដីចំនួន ០១ម៉ឺនហត នឹងបង្កើតរោងចក្រកែច្នៃជាសម្ភារ និងគ្រឿងសង្ហារឹមច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងនាំចេញ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:របស់លោកឧកញ៉ាដែលបានចូលរួមអភិវឌ្ឍផលិតកម្មឫស្សី តាមរយៈការដាំឫស្សីជាលក្ខណឧស្សាហកម្មដើម្បីបំពេញខ្សែច្រវាក់ផលិត កម្មឫស្សីចាប់តាំងពីការផលិតពូជ ដាំ កែច្នៃ និងនាំចេញ។

គម្រោងវិនិយោគនេះ គឺកំពុងឆ្លើយតប ទៅនឹងគោលនយោបាយនៃការអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ និងជាពិសេសចូលរួមយ៉ាងសកម្មអនុវត្តច្បាប់ស្តីពី "ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ" ។ ម្យ៉ាងវិញទៀត គម្រោងនេះនឹងចូលរួមអភិវឌ្ឍធនធានឫស្សីប្រកបដោយនិរន្តរភាព ទាញយប្រយោជន៍ សម្រាប់សង្គម សេដ្ឋកិច្ច ភាតរបរិស្ថានបៃតង និងបង្កើតគម្របព្រៃឈើ។

ឯកឧត្ដមរដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនសហការជាមួយរដ្ឋបានព្រៃឈើ បង្កាត់ពូជឲ្យបានច្រើនដើម្បីផ្សព្វផ្សាយជូនក្រុមហ៊ុនផ្សេងៗដែលមានចេតនាចង់ដាំ និងជាពិសេសប្រជាសហគមន៍ដើម្បីដាំ ប្រមូលផលប្រើប្រាស់តាមតម្រូវការ កាត់បន្ថយការប្រើប្រាស់ឈើ និងលើកតម្កើងកម្រិតជីវភាព៕

ប្រភព​អត្ថបទ៖ ដកស្រង់​ពី​គណនី ឯកឧត្តម វេង សាខុន