ផ្លូវការ៖ Inter Milan យកបានខ្សែការពាររឹងមាំ Godin ហើយ
- 2019-07-01 07:14:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ៖ Inter Milan យកបានខ្សែការពាររឹងមាំ Godin ហើយ
ចន្លោះមិនឃើញ
ក្លឹប Inter Milan បានប្រកាស ពួកគេបានចុះកុងត្រាយកអតីតកីឡាកររបស់ Atletico Madrid គឺខ្សែការពារ Diego Godin ដោយផ្ដល់កុងត្រារយៈពេល៣ឆ្នាំ។
Godin វ័យ៣៣ឆ្នាំបានអស់កុងត្រាកាលពីចុងខែឧសភាកន្លងទៅជាមួយ Atletico និងប្រកាសចាកចេញពីក្លឹបក្រោយរួមរស់អស់៩ឆ្នាំ។ ការមកដល់របស់កីឡាសញ្ជាតិអ៊ុយរុយហ្គាយមកកាន់កីឡដ្ឋាន San Siro ត្រូវបាន Inter Milan ប្រកាសកាលពីប៉ុន្មានម៉ោងមុននេះ បន្ទាប់ពីគេអស់ភារកិច្ចនៅ Copa America។
“FC Internazionale Milano សូមប្រកាសថា កិច្ចសន្យាត្រូវបានយល់ព្រមជាមួយ Diego Godin ដែលបន្តរហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២"។ សេចក្ដីប្រកាសរបស់ Inter។ Diego បានក្លាយជាតួសំខាន់នៅ Atletico បន្ទាប់ចូលរួមកាលពីឆ្នាំ២០១០ ផ្ទេរពី Villarreal បង្ហាញខ្លួនបានជាង៣០០ប្រកួតគិតគ្រប់កម្មវិធី។
សមិទ្ធផលដែល Diego Godin ធ្លាប់ធ្វើបានជាមួយ Atletico ឈ្នះ La Liga និង Copa del Rey ម្ដង និងឈ្នះ Europa Leagues ២ដង។ ហើយក៏ធ្លាប់ឡើងផ្ដាច់ព្រ័ត្រ Champions League ២ដងដែរ៕