រូបភាព EXO ជូនដំណើរ D.O ចូល​ធ្វើ​ទាហាន កំពុង​វាយលុយពេញ​បណ្ដាញសង្គមថ្ងៃនេះ

  • 2019-07-01 08:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីបំផុត​ ក៏​ដល់​ពេល​កំណត់​ D.O សមាជិក​ក្រុម EXO ចូល​បំពេញ​កាតព្វកិច្ច​បម្រើ​ជាតិជាផ្លូវការ​តាម​ការគ្រោងទុក។

នៅ​ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩ ផលិតកម្ម​ SM បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចូល​ធ្វើ​ជាទាហាន​របស់​ D.O អមជាមួយ​រូបភាព​ជូន​ដំណើរ​របស់​សមាជិក​រួម​ក្រុម​ EXO ទាំងអស់​រួម​មាន​ទាំង​ Lay ដែរ។ រូបភាព​ ក៏​ដូចជា​Hashtag #weareone បង្ហាញ​ក្នុង​ Instagram ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្ដុកក្ដួល​ស្រណោះ​បំផុត។

រូបភាព​ត្រូវ​បាន​គេ​ចែក​ចាយ​តៗគ្នា ព្រម​ជាមួយ​ពាក្យជូនពរ​ដល់ D.O និង​រង់ចាំ​ថ្ងៃ​វិល​មក​វិញ​របស់​តារា​សំណព្វចិត្ត​របស់​ខ្លួន​ម្នាក់​នេះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី