ទម្លាយហេតុផលផ្ទៃក្នុង ធ្វើឲ្យមេផ្នែកឌីហ្សាញដើរចេញពី Apple

  • 2019-07-02 02:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ គ្រប់គ្នា​បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​ខ្លាំង​ នៅ​ពេល​ដែល​លោក​ Jony Ive ប្រធាន​ផ្នែក​ឌីហ្សាញ​បាន​ប្រកាស​ដើរ​ចេញ​ពី Apple ដោយ​មិន​បាន​ប្រាប់​ពី​មូលហេតុ​ឡើយ។ នៅ​ពេល​នេះ​ The Wall Street Journal បាន​ចេញ​ផ្សាយ​រឿង​រ៉ាវ​ផ្ទៃ​ក្នុង​របស់ Apple ដែល​​បាន​​នាំ​ឲ្យ​​លោក​ Jony ឈាន​ដល់​ដំណាក់​កាល​ដើរ​ចេញ។

  • Jony អស់​ចិត្ត​នឹង​លោក​ Tim Cook ដែល​​មិន​សូវ​អើពើ​នឹង​ការ​អភិវឌ្ឍន៍​ផលិតផល។ នេះ​អាច​បក​ស្រាយ​បាន​ថា​​ហេតុអ្វី​បាន​ជា​ Tim នៅ​ពេល​ខ្លះ​​ទើប​ឃើញ​​មុខមាត់​ផលិតផល​ថ្មី​លើក​ដំបូង​នៅ​ទីតាំង​បង្ហាញ​ផលិតផល ដូច​អ្នក​ដទៃ​ទៀត​ដែរ។ ជាក់ស្ដែងដូចរូបភាពខាងក្រោមនេះ ៖
  • ​​Jony មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត​រឹត​តែ​ខ្លាំង​ទៅ នៅ​ពេល​ដែល​សមាជិក​ក្រុមប្រឹក្សាភិបាល​នៅ Apple មាន​​ពោរពេញ​ដោយ​សមាជិក​ដែល​គ្មាន​ប្រវត្តិ​ទាក់ទង​នឹង​មុខ​ជំនួញ​របស់​ក្រុមហ៊ុន។

  • Apple នឹង​បង់​ថ្លៃ​ឲ្យ​ក្រុមហ៊ុន​ថ្មី​របស់ Jony រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដើម្បី​បន្ត​ធ្វើ​ការ​ជា​មួយ Apple ទៀត។

  • Jony មិន​ឯកភាព​នឹង​មេ​ដឹក​នាំ Apple ខ្លះ អំពី​ការ​ដាក់​តំណែង​ឲ្យ​ Apple Watch។ Jony បាន​ជំរុញ​ថា​ Apple Watch គួរ​តែ​លក់​ជា​​ផលិតផល​ Fashion មិន​មែន​ជា​គ្រឿង​បន្ទាប់​បន្សំ​​នៃ iPhone នោះ​ទេ។ Apple អាច​លក់​ Apple Watch បាន​ត្រឹម ១ ភាគ ៤ នៃ​ការ​ព្យាករ​របស់​ក្រុមហ៊ុន​នៅ​ឆ្នាំ​ដំបូង ដោយ​មាន​ Apple Watch ស៊េរី​ពិសេស​តម្លៃ ១៧ ០០០ ដុល្លារ រាប់​ពាន់​គ្រឿង​លក់​មិន​ចេញ៕

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង