តួ​លេខ​​ស្មាតហ្វូន 5G នឹង​ផ្តួលសេរ៊ី​ចាស់ 4G ​ត្រឹម​ឆ្នាំ ២០២៣

  • 2019-07-02 03:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Canalys ​បាន​ចេញ​របាយការណ៍​ព្យាករណ៍​ពី​តួ​លេខ​ស្មាតហ្វូន 5G នៅ​លើ​ទីផ្សារ​សកលលោក ដែល​ថា​នឹង​អាច​ផ្តួល​សេរ៊ី 4G ​ត្រឹម​ឆ្នាំ ២០២៣ ពោល​ជា​រួម​នឹង​មាន​ការ​ដឹកជញ្ជូន​ចេញ​ប្រមាណ ១,៩ ពាន់​លាន​គ្រឿង​ដែល​សុទ្ធ​សឹង​ជា​ស្មាតហ្វូន​ដំណើរការ​ប្រព័ន្ធ 5G។

នៅ​ឆ្នាំ ២០២៣ នោះ​ដែរ ស្មាតហ្វូន​ប្រើ 4G នឹង​ធ្លាក់​មក​ក្រោម ៥០ ភាគរយ ខណៈ​ស្មាតហ្វូន​ប្រើប្រាស់ 5G ​នឹង​អាច​ក្តោបក្តាប់​ទីផ្សារ​ប្រមាណ ៥១,៤ ភាគរយ ដោយ​នៅ​ប្រទេស​ចិន​រំពឹង​យក​បាន ៣៤ ភាគរយ តាម​ដោយ​អាមេរិក​ខាង​ជើង​ ១៨,៨ ភាគរយ និង​អាស៊ីប៉ាស៊ីហ្វិច​ចំនួន ១៧,៤ ភាគរយ​បន្ថែម​ទៀត។

ប្រភព​បាន​សង្កត់​ធ្ងន់​ថា​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​នីមួយៗ​ក៏​កំពុង​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រព័ន្ធ 5G មាន​ការ​រីក​ដុះដាល​ធំ​ទូលាយ ជា​លទ្ធផល​នៅ​ដើម​ឆ្នាំ ២០២០ តាម​ការ​ព្យាករណ៍​ក្នុង​ប្រទេស​ចិន អាច​នឹង​ក្តោបក្តោប់​ទីផ្សារ​ស្មាតហ្វូន 5G ​ប្រមាណ ១៧,៥ ភាគរយ​នៃ​ទំហំ​សរុប​លើ​សកលលោក៕

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី