ប្រទេសអាស៊ីដំបូង ដែលគ្រោងនឹងភ្ជាប់អ៊ីនធឺណិតតាមបាឡុងហោះ Google ត្រូវជាប់គាំង
- 2019-07-02 04:49:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសអាស៊ីដំបូង ដែលគ្រោងនឹងភ្ជាប់អ៊ីនធឺណិតតាមបាឡុងហោះ Google ត្រូវជាប់គាំង
ចន្លោះមិនឃើញ
ស្រីលង្កា គឺជាប្រទេសដំបូងបំផុតក្នុងពិភពលោកដែលទទួលបានគម្រោងផ្ដល់សេវាអ៊ីនធឺណិតរបស់ Google តាមរយៈបាឡុងហោះ។ យ៉ាងណាមិញគម្រោង Project Loon របស់ក្រុមហ៊ុន Google ដែលការចុះកិច្ចព្រមព្រៀងរវាងក្រសួងទូរគមនាគមន៍ស្រីលង្កា នឹងក្រុមហ៊ុន Google ក្នុងដំណើរការបាឡុងនេះកាលពីឆ្នាំ ២០១៥ រហូតមកទល់ពេលបច្ចុប្បន្ន(ខែមីនា២០១៩) ត្រូវបានជាប់គាំងទៅហើយ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ទូរគមនាគមន៍ប្រទេសស្រីលង្ហា (TRCSL) មិនបានផ្ដល់អាជ្ញាប័ណ្ណបន្ត ដើម្បីឲ្យគម្រោងមេ (Pilot) របស់ Google Loon ដំណើការទៅមុខទៀត ដែលធ្វើឲ្យឳកាសមាសនោះត្រូវបាត់បង់។ រីឯមូលហេតុពីក្រោយនៃការមិនផ្តល់អាជ្ញាប័ណ្ណនេះ មិនត្រូវបានបង្ហើបឲ្យដឹងទេ តែយ៉ាងណាគេសន្និដ្ឋានថា អាចនឹងមកពីការយឺតយ៉ាវ និងបញ្ហាផ្ទៃក្នុងខ្លះដោយមិនបានយល់ដឹងពីអត្ថប្រយោជន៍នៃបច្ចេកវិទ្យា បូករួមទាំងគោលនយោបាយចាស់គំរិល មិនផ្លាស់ប្តូរងាយៗ។
លោក Harin Fernando ដែលជារដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ស្រីលង្កា បានឲ្យដឹងថា ប្រសិនបើបានបន្តភ្ជាប់គម្រោងដ៏ធំនេះជោគជ័យ ស្រីលង្កានឹងទទួលបានសេវា 4G ពេញលេញព្រមទាំងអាចសេដ្ឋកិច្ចជាតិរីកចម្រើនទៀតផង។
តាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា មូលហេតុដែល Google ចាប់ផ្ដើមគម្រោងរបស់ខ្លួនដំបូងជាមួយនឹងប្រទេសស្រីលង្កានោះ គឺមកពីប្រទេសនេះមានផ្ទៃដីតូចល្មម និងមានប្រជាជនដែលមានសេវាអ៊ីនធឺណិតទូរសព្ទប្រើមានតែ ២,៨ លាននាក់ក្នុងចំណោមប្រជាជនសរុប។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះចំនួនអ្នកប្រើប្រាស់ថេរមានតែ ៦០៦០០០ នាក់តែប៉ុណ្ណោះក្នុងឆ្នាំ ២០១៦។
សូមបញ្ជាក់ដែរថា បាឡុង Project Loon នឹងហោះអណ្ដែតនៅលើអាកាសក្នុងរយៈកម្ពស់ប្រហែលជា ២០គ.មពីដី ហើយដំណើរការដោយថាមពលបានមកពីបន្ទះសូឡាដែលបំពាក់នៅលើនោះ។ Project Loon វានឹងផ្ដល់សេវាអ៊ីនធឺណិត 4G គ្របដណ្ដប់នៅលើតំបន់ដែលមានអង្កត់ផ្ចិត ៤០ គ.ម៕
អត្ថបទទាក់ទង៖