ប្រើ​ពេល ៩ឆ្នាំ PewDiePie ជាប់​លេខ ២មាន​ចំនួន Subscribe ជិត ១០០លាន​នាក់ ក្នុង Youtube

  • 2019-07-02 06:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Channel ល្បី​ឈ្មោះ PewDiePie ដែល​ម្ចាស់​មាន​ឈ្មោះ​ពិត​ថា Felix Kjellberg សព្វ​ថ្ងៃ​មាន​ចំនួន​អ្នក Subscribe ជាង ៩៦​លាន​នាក់​ជាប់​ចំណាត់​ថ្នាក់​លេខ២ បន្ទាប់​ពី T-Series ដែល​មាន​ចំនួន​អ្នក Subscribe ១០៣លាន​នាន់ ដែល​ជា​​មាតិកា​ចែក​ចាយ​តន្ត្រី​និង​ភាពយន្ត Bollywood របស់​ឥណ្ឌា។

PewDiePie បាន​បង្កើត​ដំបូង​នៅ​ឆ្នាំ ២០១០ ដែល​មាន​សន្ទះ​អ្នក​គាំទ្រ​និង​ចុចSubscribe ជា​ច្រើន។ ក្រឡេក​មក​មើល​វីដេអូ​ដំបូង​ដែល​​បាន​បង្ហោះ​នៅ​លើ Channel របស់​ខ្លួន​នេះ​ជា​កា​លេង​ហ្គេម​ដែល​មាន​ឈ្មោះ​ថា Minecraft Multiplayer Fun បច្ចុប្បន្ន​មាន​ចំនួន​អ្នក​ទស្សនា​ជាង ១០​លាន​ដង​នៅ​លើ Youtube។

ទស្សនា​វីដេអូ​ដំបូង Minecraft Multiplayer Fun របស់ PewDiePie៖

PewDiePei ក៏​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​មាន​ចំណង​ជើង​ថា​ "Congratulations” ដែល​បាន​ជីក​កកាយ​ទង្វើ​មិន​ត្រឹមត្រូវ​មួយ​ចំនួន​របស់​​ថ្នាក់​ដឹក​នាំ​​​ T-Series រួម​មាន​លោក​ Bhushan Kumar ដែល​​មាន​តំណែង​ជា​ប្រធាន​​។ ក្នុង​វីដេអូ​ចម្រៀង​នេះ PewDiePie ក៏​បាន​អរគុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន ដែល​បាន​​ជួយ​ក្នុង​សង្គ្រាម​ជា​មួយ​ T-Series ផង​ដែរ៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម