អ្នក​កាន់​ស្មាតហ្វូន Huawei នៅ​សិង្ហបុរី​អាច​ទទួល​បាន​តែ​គុជ​ម្នាក់​មួយ​កែវ​ឥត​គិត​ថ្លៃ

  • 2019-07-04 02:26:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​លក់​តែគុជ​ PARTEA ​នៅ​ប្រទេស​សិង្ហបុរី បាន​សហការ​ជាមួយ​ក្រុមហ៊ុន Huawei ក្នុង​ការ​ចែកជូន​តែគុជ​ឥត​គិត​ថ្លៃ​សម្រាប់​អតិថិជន​ដែល​មាន​ស្មាតហ្វូន​ Hawei នៅ​ក្នុង​ដៃ។ ការ​ចែក​ជូន​ធ្វើ​ឡើង​ ២ លើក​នៅ​ខែ​កក្កដា​នេះ ​ដែល​លើក​ទី​មួយ​ចាប់​ពី​ថ្ងៃ​ទី ៥ ដល់ ៧ ​កក្កដា​និង​លើក​ទី​ពីរ​នៅ​ថ្ងៃ​ទី ១២ ដល់ ១៤ ​កក្កដា។

លក្ខខណ្ឌ​ងាយៗ​ក្នុង​ការ​ទទួល​បាន​តែគុជ​មួយ​កែវ​ឥត​គិត​ថ្លៃ ​អ្នក​គ្រាន់​តែ​កាន់​ស្មាតហ្វូន Huawei ទៅ​កាន់​សាខា​នៃ​ហាង Partea ណា​មួយ លើកលែង​តែ​នៅ​តំបន់ Orchard Plaza ​ហើយ​បង្ហាញ​ទូរសព្ទ​របស់​អ្នក​ទៅ​កាន់​អ្នក​គិត​លុយ និង​ធ្វើ​ការ​ចុះឈ្មោះ​ជា​សមាជិក​ជា​ការ​ស្រេច។

អ្វី​ដែល​ពិសេស​បំផុត​នោះ អតិថិជន​ក៏​អាច​ធ្វើ​ការ​ជ្រើសរើស​គ្រប់​ប្រភេទ​និង​ជម្រើស​ណា​មួយ​បាន​ទាំង​អស់​ដែល​មាន​នៅ​លើ​មីនុយ ហើយ​ក្នុង​មនុស្ស​ម្នាក់​អាច​មក​យក​បាន​មួយ​កែវ/ថ្ងៃ ប៉ុន្តែ​កំណត់ត្រឹម​អតិថិជន ៣០០ នាក់​ដំបូង​តែ​ប៉ុណ្ណោះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី