ខ្សែក្រវាត់ប្រាក់​ ISI​ PALM​ ទី​២​នឹង​បាន​លើ តាញ់ មករា ឬ ឡុង ជិន?

  • 2019-07-04 04:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​អាទិត្យ​ ទី​៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩​នេះ​ ជា​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ទី​២​នៃ​កម្មវិធី​អធិរាជ​គុន​ខ្មែរ​ ISI​ PALM​ របស់​ PNN​ ដែល​ជើង​ខ្លាំង​គុន​ខ្មែរ​២​រូប​នឹង​ប្រឈម​មុខ​ដាក់​គ្នា​ គឺ​រវាង​ តាញ់​ មករា​ និង​ ឡុង​ ជិន។

មុន​ឆ្លង​ដល់​វគ្គ​នេះ​ ឡុង​ ជិន​ បាន​ផ្ដួល​ ផាន់រិទ្ធ​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​ កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ចំណែក​ តាញ់​ មករា​ បាន​ឈ្នះ​ពិន្ទុ​ឯកច្ឆន្ទ​លើ​ ឫទ្ធិអៃរ៉ា។ នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ អ្នក​ទាំង​ពីរ​នឹង​តតាំង​គ្នា​លើ​សង្វៀន​ភីអិនអិន​ ជា​មួយ​ស្នៀត​ដែល​ពួក​គេ​សម្ងំ​ហ្វឹកហាត់​បន្ថែម​កន្លះ​ខែ​មក​នេះ។

ជយលាភី​ខ្សែក្រវាត់​ប្រាក់​ នឹង​ទទួល​បាន​កៅអី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​មាស​ដែល​មាន​ប្រាក់​រង្វាន់​៤០​លាន​រៀល។ ខ្សែក្រវាត់​ប្រាក់​នីមួយ​ៗ​ក៏​មាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​៤លាន​រៀល​ផង​ដែរ។

ក្រៅ​ពី​គូ​ខ្សែក្រវាត់​ កម្មវិធី​អធិរាជ​គុន​ខ្មែរ​ ISI​ PALM​ ថ្ងៃ​អាទិត្យ​នេះ​ក៏​មាន​លក្ខណៈ​ពិសេស​ ប្លែក​ពី​សព្វ​មួយ​ដង​ផង​ដែរ​ ដោយ​ជើង​ខ្លាំង​គុន​ខ្មែរ​មាន​ឈ្មោះ​បោះ​សំឡេង​យូរ​ឆ្នាំ​ខែ​២​រូប​នឹង​ប្រកួត​អម​ឆាក​វគ្គ​ផ្ដាច់​ព្រ័ត្រ។ កណ្ដាប់​ដៃ​បំបែក​ភ្នំ​ អេលីត​ សាន់​ ជួប​ កាំឡៃយុគ​ ក.​ រុម​ស៊ីថង​ និង​ជង្គង់​ពិស​ កែង​គ្មាន​ស្រមោល​ ប៉ោ​ ភារិទ្ធ​ ប៉ះ​ ប៉ិកធេង​ គៀត​ភុន​ធិប។

តើ​ ឡុង​ ជិន​ ឬ​ តាញ់​ មករា​ នឹង​គ្រង​ខ្សែក្រវាត់​ប្រាក់​ទី​២? អធិរាជ​គុន​ខ្មែរ​ ISI​ PALM​ ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​អាទិត្យ​ទី​៧​ ខែ​កក្កដា​នេះ​ ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​ត​ទៅ​ លើ​កញ្ចក់​ទូរទស្សន៍​ PNN​ និង​ផេក​ PNN​ Sports​ &​ ISI STEEL៕

  • សូមទស្សនាវីដេអូខ្លី ៖ [PNN TV Cambodia]()

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី