​នេះ​អាច​ជា ​ស្មាតហ្វូន​​កាមេរ៉ា​រង្វង់​ដំបូង​របស់ Huawei

  • 2019-07-05 01:36:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ ​បន្ទាប់​ពី​ក្រុមហ៊ុន Huawei ​ទទួល​បាន​ភ្លើង​ខៀវ​(បើក​ផ្លូវ) ​ពី​សហរដ្ឋ​អាមេរិក​វិញ ស្រាប់តែ​គេ​ប្រទៈ​ឃើញ​រូបភាព​ render ​ជា​ច្រើន​និយាយ​ពី​ម៉ូឌែល​ Mate 30 ​ជា​ស្រឡាយ​​ធុន​កណ្ដាល​មួយ​របស់​ Huawei។

ស៊េរី​​ស្មាតហ្វូន​ដែល​លក់​ដាច់​ខ្លាំង​ជាង​គេ​​នៅ​ចិន​នេះ​ ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ចិន ​Weibo ​ចែកចាយ​ព្រោងព្រាត​ ​ថា​វា​អាច​នឹង​ត្រូវ​បាន​ក្រុមហ៊ុន​ ​ប្ដូរ​រូប​រាង​ពី​កាមេរ៉ា​ខាង​ការេ​ ​ទៅ​ជា​កាមេរ៉ា​ក្រោយ​រាង​រង្វង់​ ៤ ​គ្រាប់​វិញ​។

​តាម​រយៈ​រូបភាព​ទាំង​នោះ គេ​នៅ​មិន​ទាន់​ប្រាកដ​ជាក់​ថា ជា Mate 30 ឬ Mate 30 Pro យ៉ាង​ណា​ទេ ប៉ុន្តែ​​ឡេន​ Leica ដែល​ជា​ចំណែក​ធំ​ជួយ​ឲ្យ​ស្មាតហ្វូន​ Huawei ជោគជ័យ​ខ្លាំង​មកដល់ពេលនេះ គឺ​នៅ​តែ​បន្តមានវត្តមានលើកំពូលស្មាតហ្វូនទាំងនោះ​ដដែល។

ដង្គុំ​កាមេរ៉ា​មូល​នេះ មិន​មែន​ថ្មី​ឡើយ ដោយ​គេ​ឃើញ​មាន​​ប្រើ​លើ​ស្មាតហ្វូន Motorola និង Nokia រួច​មក​ហើយ ប៉ុន្តែ​មិន​សូវ​ល្បី​ប៉ុន្មាន​ឡើយ។ ការ​សម្រេច​ប្រើ​ម៉ូដ​នេះ​ដែរ អាច​មក​ពី Huawei ចង់​ឲ្យ​ស្មាតហ្វូន​ខ្លួន​ប្លែក​ពី iPhone និង Google Pixel ជំនាន់​ថ្មី ដែល​ប្រើ​ម៉ូដ​កាមេរ៉ា​រាង​ជ្រុង ​ដូចនេះ​ សូម​រង់​ចាំ​បន្ត​ទៀត៕​

Huawei Mate 30 (ឆ្វេង), Mate 20 Pro(ស្ដាំ)

អត្ថបទទាក់ទង៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា